- 2022-12-16 00:49:00
- បាល់ទាត់
ម៉ារ៉ុក ជាក្រុមអាហ្រ្វិកលេចធ្លោជាងគេ ក្រោយឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
- 2022-12-16 00:49:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ារ៉ុក ជាក្រុមអាហ្រ្វិកលេចធ្លោជាងគេ ក្រោយឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ចន្លោះមិនឃើញ
ការប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ World Cup ២០២២ក្នុងប្រទេសកាតាបានបញ្ចប់ទៅហើយ ក្នុងនោះគេក៏បានរកឃើញពីរក្រុមបានឡើង និងពីរផ្សេងទៀតបានធ្លាក់។ ម៉ារ៉ុកជាក្រុមមួយដែលបានធ្លាក់ត្រឹមវគ្គនេះ ប៉ុន្តែពួកគេបានសាងប្រវត្តិសាស្រ្ដជាក្រុមមកពីអាហ្រ្វិកដំបូងគេបង្អោះឡើងដល់ Semi-Final ក្រោយទម្លាក់ក្រុមខ្លាំងៗជាច្រើនដូចជា ប៊ែលហ្ស៊ិក អេស្ប៉ាញនិងព័រទុយហ្គាល់។
ក្រុមដែលបានធ្លាក់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ក្រុមដែលបានឡើងវគ្គផ្ដាច់ព្រ័ត្រ
ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រការប្រកួតដែលទាញបានចំណាប់អារម្មណ៍ខ្លាំងជាងគេគឺជំនួបអាហ្សង់ទីនយកឈ្នះក្រូអាត ៣-០។ វាគឺជាការសងសឹកបានសម្រេចសម្រាប់អាហ្សង់ទីន បន្ទាប់ពីពួកគេធ្លាប់ចាញ់ក្រូអាតលទ្ធផល ៣-០ បែបនេះដូចគ្នាកាលពីកម្មវិធី World Cup ២០១៨ នៅប្រទេសរុស្សី។ ក្នុងប្រកួតនេះ Messi ក៏រកបានមួយគ្រាប់ផងដែរក្នុងចំណោម៣គ្រាប់របស់អាហ្សង់ទីន ជួយឲ្យគេមាន៥គ្រាប់ស្មើគ្នាជាមួយ Mbappe ជាកីឡាករទាត់បញ្ចូលទីច្រើនជាងគេក្នុងកម្មវិធីឆ្នាំនេះ។
ក្រោយបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Messi បានប្រកាសថា ការប្រកួតនៅថ្ងៃអាទិត្យខាងមុខនេះនឹងជាការប្រកួតចុងក្រោយនៅកម្មវិធី World Cup សម្រាប់ខ្លួនហើយ ព្រោះបច្ចុប្បន្នគេមានវ័យ៣៥ឆ្នាំទៅហើយ។ សម្រាប់ World Cup ២០២៦ នឹងរៀបចំសហការ៣ប្រទេសរួមគ្នារវាងកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក។ អាហ្សង់ទីននឹងឡើងទៅប៉ះបារាំងដែលបានយកឈ្នះម៉ារ៉ុក ២-០ និងជាក្រុមការពារតំណែងជើងឯកផងដែរ។