- 2019-07-24 04:06:42
- បាល់ទាត់
ឮដំណឹងថា Man Utd ប្រុងទិញខ្សែការពារឆ្នើម PL មួយចូល Lindelof ក៏ស្វាគមន៍ភ្លែត
- 2019-07-24 04:06:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឮដំណឹងថា Man Utd ប្រុងទិញខ្សែការពារឆ្នើម PL មួយចូល Lindelof ក៏ស្វាគមន៍ភ្លែត
ចន្លោះមិនឃើញ
ខ្សែការពារស៊ុយអែតកីឡាករ Victor Lindelof បាននិយាយប្រាប់សារព័ត៌មាន ESPN ថា ខ្លួនចូលចិត្តការប្រកួតប្រជែងក្នុងក្លឹប ដោយមិនខ្លាចបាត់បង់តំណែងជម្រើសដំបូងទេ ទោះជាក្លឹបនាំចូលខ្សែការពារអង់គ្លេស Harry Maguire ក៏ដោយ។
នៅពេលសួរពីចំណាប់អារម្មណ៍លើពាក្យចចាមអារ៉ាមនៃការទិញចូលខ្សែការពារក្លឹប Leicester រូបនោះ Lindelof បាននិយាយថា៖ " ខ្ញុំចូលចិត្តការប្រកួតប្រជែង។ តាមពិតទៅ វាល្អសម្រាប់ក្លឹបដែរ ដែលមានការប្រកួតប្រជែងបែបនេះ។ ប្រសិនបើមានកីឡាករល្អក្នុងតួនាទីរបស់ខ្ញុំ ខ្ញុំនឹងខំហ្វឹកហាត់បន្ថែមទៀត " ។
កីឡាកររូបនេះបានបន្តថា៖ " សម្រាប់ខ្ញុំវាល្អណាស់។ ខ្ញុំគិតថា ម្នាក់ៗនៅក្នុងក្លឹបសុទ្ធតែចង់បានកម្រិតកំពូល។ ពួកយើងប្រកួតប្រជែងគ្នាពេលហ្វឹកហាត់ ហើយពួកយើងជាមិត្តក្រៅទីលាន " ។
គួរបញ្ជាក់ផងដែរថា គិតមកត្រឹមពេលនេះ Manchester United មានខ្សែការពារកណ្ដាលចំនួន ៦រូបទៅហើយ ប្រសិនបើក្លឹបបិសាចក្រហមនេះទិញ Maguire បាន នោះខ្សែការពារឡើងដល់ ៧រូប ដែលបង្កឲ្យការប្រកួតប្រជែងយ៉ាងខ្លាំង ដើម្បីដណ្ដើមយកតំណែងជម្រើសដំបូង៕