• 2022-12-19 01:09:46
  • បាល់ទាត់

ពាន​យុវជនអន្តរក្រសួង-ស្ថាប័ន ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ២៤​​ខែ​ធ្នូ​ខាង​មុខ​នេះ​ហើយ​

  • 2022-12-19 01:09:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​ពាន​រង្វាន់​កីឡា​បាល់ទាត់​ មិត្តភាព​យុវជន​អន្តរក្រសួង-ស្ថាប័ន​ លើកទី៨​ ឆ្នាំ២០២២​ ដែល​រៀបចំ​ឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជនកម្ពុជា​ (ស.ស.យ.ក) ​នឹង​ចាប់​ផ្ដើម​ប្រកួត​ពី​ថ្ងៃ​ទី​២៤​ខែ​ធ្នូ​ឆ្នាំ​២០២២​ខាង​មុខ​នេះ​ត​ទៅ​ហើយ។

​ឯកឧត្តម​ សុខ សប្បាយណា ប្រធានគណ:កម្មធិការ​របស់​ពាន​រង្វាន់​ខាង​លើ​បាន​និយាយ​ក្នុង​ថ្ងៃ​សន្នីសីទ​កាសែត​ថា ​ដោយសារ​តែ​កូវីដ​១៩ រយៈ​ពេល​២​ឆ្នាំ​ហើយ​ដែល​ខកខាន​រៀប​ចំ​ពាន​រង្វាន់​នេះ​ឡើង។ ​យ៉ាងណាមិញ​នៅ​ឆ្នាំ​២០២២​នេះ ​ក្រោយ​ពី​ធូរស្បើយ​ពី​កូវីដ​១៩​ហើយ ទើប​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​(ស.ស.យ.ក) ​បាន​សម្រេច​រៀប​ចំ​ពាន​អន្ដរ​ក្រសួង​នេះ​ឡើង​វិញ។ ​ដោយ​វា​ស្ថិត​ក្រោម​ស្មារតី​លេង​កីឡា​ដើម្បី​សុខភាព ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​យុវជន​នៅ​តាម​ក្រសួង ​និង​ស្ថាប័ន​រដ្ឋ​នានា​ទាំង​អស់។ មួយ​វិញ​ក្នុង​ការ​ប្រកួត​នៅ​ឆ្នាំ​នេះ​ដែរ ​នឹង​មាន​ការ​ប្លែង​ជាង​រាល់​ឆ្នាំ ​ដោយ​អ្នក​រៀប​ចំ​ការ​ប្រកួត​នឹង​តម្រូវ​ឱ្យ​លេង​តាម​ស្ដង់ដារ​តែ​ម្ដង ពោល​គឺ​១១​នាក់​ទល់​នឹង​១១​នាក់។

​ដោយ​ឡែក​ឯកឧត្តម​ ស សុខា​ អនុប្រធាន​សហភាព​សហព័ន្ធ​យុវជនកម្ពុជា​បាន​និយាយ​ដែរ​ថា៖ “ការ​រៀប​ចំការប្រកួតការ​ដណ្តើមពានរង្វាន់​មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន​ ធ្វើយ៉ាណាដើម្បីឲ្យ មន្ត្រីរាជការ​មកពីបណ្តាក្រសួងស្ថាប័ននានា​ចូលរួមប្រកួតដើម្បី​មិត្តភាព សុខភាព សហការគ្នា ស្រលាញ់​គ្នាដូចជាគ្រួសារតែមួយ។ ​ខណៈ​ដែល​នេះ​ក៏​ជា​ស្មារតី​មួយ​ជួយ​ឱ្យ​គ្រប់​គ្នា​លេង​កីឡា​នៅ​ថ្ងៃ​សម្រាក សៅ អាទិត្យ​ផង​ដែរ​”។

​ពាន​រង្វាន់​យុវជន​អន្ដរ​ក្រសួង​នៅ​ឆ្នាំ​នេះ ​មាន​ក្រុម​ចូល​រួម​សរុប​ដល់​ទៅ​៣០​ក្រុម​ឯ​ណោះ ​និង​កីឡាករ​ចូល​រួម​ជាង​៧០០​នាក់​។ ការ​ប្រកួត​នឹង​ត្រូវ​បែងចែក​ជា​ពូល ​ហើយ​ប្រកួត​គ្នា​សន្សំ​ពី​ថ្ងៃ​ទី ២៤​ខែ​ធ្នូ​ឆ្នាំ​២០២២​នេះ ​រហូត​ដល់​ថ្ងៃ​ទី ១៩​ខែ​មីនា​ឆ្នាំ​២០២៣​ខាង​មុខ៕

ប្រុស យុទ្ធ

មតិយោបល់