- 2022-12-16 19:01:00
- បាល់ទាត់
តើក្រូអាតនិងម៉ារ៉ុកនរណាដណ្ដើមបានលេខ៣នៅ World Cup?
- 2022-12-16 19:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើក្រូអាតនិងម៉ារ៉ុកនរណាដណ្ដើមបានលេខ៣នៅ World Cup?
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិក្រូអាតត្រូវប្រកួតជាមួយក្រុមជម្រើសជាតិម៉ារ៉ុកនៅរាត្រីនេះម៉ោង១០:០០នាទីក្នុងវគ្គដណ្ដើមយកលេខ៣នៃព្រឹត្តិការណ៍ World Cup ២០២២ ដែលនឹងលេងក្នុងកីឡដ្ឋាន Al Rayyan។
ប្រវត្តិជួបគ្នា
ក្រូអាតដែលជាក្រុមរងជើងឯក World Cup ២០១៨ នៅប្រទេសរុស្សីមានប្រវត្តិធ្លាប់ប៉ះគ្នា២ដងជាមួយម៉ារ៉ុក។ មែនទែនទៅ ក្នុងកម្មវិធី World Cup ២០២២នេះ ពួកគេស្ថិតក្នុងពូលវគ្គសន្សំពិន្ទុជាមួយគ្នា ដោយកាលនោះបញ្ចប់ការប្រកួតលទ្ធផលបានត្រឹម ០-០ ប៉ុណ្ណោះ។ ខាងក្រោមជាលទ្ធផលពីរប្រកួតរបស់ពួកគេ៖
ប្រវត្តិក្នុង World Cup
ដូចដែលបានរៀបរាប់ខាងលើ ពួកគេស្ថិតក្នុងពូល F ជាមួយគ្នា ដោយម៉ារ៉ុកបញ្ចប់ការឆ្លងកាត់៣ប្រកួតឈរលេខ១ក្នុងពូល និងក្រូអាតនៅលេខ២។ ឈានដល់វគ្គ១៦ក្រុមចុងក្រោយម៉ារ៉ុកបានទម្លាក់អេស្ប៉ាញយ៉ាងភ្ញាក់ផ្អើលដោយបាល់ប៉េណាល់ទី មុនពេលបន្តឈ្នះព័រទុយហ្គាល់ ១-០ ក្នុងវគ្គ៨ក្រុមចុងក្រោយ។
យ៉ាងណាមិញ ភារកិច្ចរបស់ម៉ារ៉ុកបានបញ្ចប់ត្រឹមវគ្គ៤ក្រុមចុងក្រោយ បន្ទាប់ពីប្រកួតចាញ់បារាំង ២-០។ ចំណែកឯក្រូអាតវិញនៅវគ្គ១៦ក្រុមចុងក្រោយបានទម្លាក់ក្រុមមកពីអាស៊ីជប៉ុនដោយបាល់ប៉េណាល់ទី រួចបន្តឈ្នះបាល់ប៉េណាល់ទីដដែលលើប្រេស៊ីល។ ក្នុងវគ្គ៤ក្រុមចុងក្រោយ អាហ្សង់ទីនជាអ្នកបញ្ចប់ដំណើររបស់ក្រូអាត។
ជម្រើស១១នាក់របស់ក្រុមទាំងពីរ
មតិអេដមីន ក្រូអាត ៣-០ ម៉ារ៉ុក