• 2022-12-15 04:02:49
  • បាល់ទាត់

ប្រធានាធិបតី​បារាំង​ថា​ Deschamps ត្រូវ​​បន្ត​ដឹកនាំ​ក្រុម​​បារាំង​ទៀត​

  • 2022-12-15 04:02:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Emmanuel Macron ប្រធានាធិបតី​ប្រទេស​បារាំង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ទៅ​ចូល​រួម​គាំទ្រ​ផ្ទាល់​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ World Cup 2022 ប្រទេស​កាតា​ រវាង​ក្រុម​ជម្រើសជាតិ​បារាំង​តទល់នឹង​ក្រុម​ជម្រើសជាតិ​ម៉ារ៉ុក​ ក្នុង​ថ្ងៃ​នេះ​។

ក្រោយ​ពី​បារាំង​បាន​បំបាក់​ម៉ារ៉ុក​ក្នុង​លទ្ធផល​ ២-០ ក្នុង​ប្រកួត​ខាង​លើ​និង​បាន​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្ដាច់ព័ត្រ​ តទល់នឹង​ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន​ នៅ​ថ្ងៃ​អាទិត្យ​នេះ​ លោក​ Macron បាន​សម្ដែង​ក្ដី​រីក​រាយ​ និង​មោទនភាព​ដល់​ក្រុម​ជម្រើសជាតិ​បារាំង​លោក​ជា​ខ្លាំង​។

ជា​ពិសេស​នោះ​គឺ​ប្រធានាធិបតី​បារាំង​រូប​នេះ​បាន​លើក​ឡើង​ថា​៖" យើង​នឹង​យក​ពាន​ប្រកួត​នេះ​ទៅ​ប្រទេស​​យើង​វិញ​ទៀត​ ហើយ​ច្បាស់​ណាស់​ លោក​ Didier Deschamps គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បារាំង​នេះ​ ត្រូវ​តែ​បន្ត​តំណែង​ការងារ​នេះ​។ ក្រុម​បារាំង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​មោទនភាព​មែន​ទែន​ "។

សូមរំលឹក​ផង​ដែរ​ថា​ លោក​ Deschamps ជា​គ្រូ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​បារាំង​តាំង​ពី​ឆ្នាំ​២០១២ ដោយ​នឹង​ចប់​កុងត្រា​ចុង​ឆ្នាំ​២០២២នេះ​។ លោក​ធ្លាប់​ដឹកនាំ​ក្រុម​បារាំង​ឲ្យ​ឈ្នះ​ World Cup បាន​១ដង​ ក្នុង​ឆ្នាំ​២០១៨៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់