• 2022-12-14 03:55:16
  • បាល់ទាត់

Man Utd មិន​ដឹង​ថា​ពេល​ណា Sancho ត្រលប់​មក​ចូល​រួម​ហាត់​ជាមួយ​ក្លឹប​វិញ

  • 2022-12-14 03:55:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ទូ​ទៅ​ក្លឹប Manchester United លោក Erik Ten Hag មិន​ដឹង​ថា​ពេល​ណា​ទើប​ខ្សែ​ស្លាប Jadon Sancho នឹង​ត្រលប់​មក​ចូល​រួម​ហាត់​ជាមួយ​ក្លឹប​វិញ​នោះ​ទេ។

លោក Ten Hag បាន​បង្ហើប​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​បាន​និយាយ​ជាមួយ Sancho ជា​ច្រើន​ដង ក៏​ប៉ុន្តែ​នៅ​តែ​មិន​ដឹង​ថា​ពេល​ណា​កីឡាករ​រូប​នេះ​នឹង​ត្រលប់​មក​ចូល​រួម​ហាត់​ជាមួយ​ក្លឹប​បិសាចក្រហម​វិញ។ លោក​បន្ថែម​ទៀត​ថា គោល​បំណង​របស់​ក្លឹប​គឺ​ចង់​ឲ្យ​ Sancho ត្រលប់​មក​ហាត់​ជាមួយ​ក្លឹប​វិញ​កាន់​តែ​លឿន​កាន់​តែ​ល្អ។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ធំៗ​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា Sancho បាន​និង​កំពុង​ហ្វឹកហាត់​ជា​លក្ខណៈ​ឯកជន​នៅ​ប្រទេស​ហុល្លង់​តាំង​ពី​ខែ​វិច្ឆិកា​មក។ ការណ៍​នេះ​កើត​ឡើង​ក្រោយ​កីឡាករ​រូប​នេះ​មិន​បាន​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ដែល​ត្រូវ​លេង​ World Cup ឆ្នាំ​ ២០២២​នេះ​នៅ​កាតា។

ក្រោយ​ពី​ផ្ទេរ​ពី Borrussia Dortmund ដើម្បី​មក​ចូល​រួម​ជាមួយ​បិសាច​ក្រហម កាល​ពី​ខែ​កក្កដា​ ឆ្នាំ ២០២១ មក Sancho ត្រូវ​បាន​មជ្ឈដ្ឋាន​បាល់ទាត់​ជា​ច្រើន​មើល​ឃើញ​ថា មិន​ទាន់​រក​ឃើញ​ទម្រង់​លេង​ល្អ​របស់​ខ្លួន​នៅ​ឡើយ​ទេ​នៅ​អង់គ្លេស។ ខែ្ស​ស្លាប​វ័យ ២២​ឆ្នាំ​រូប​នេះ លេង​បាន ៣៨ ប្រកួត​កាល​ពី​រដូវ​កាល​មុន និង​ស៊ុត​ចូល​បាន ៥ គ្រាប់។ ក្នុង​រដូវ​កាល​នេះ Sancho លេង​បាន​ត្រឹម ១៤ ប្រកួត និង​ស៊ុត​ចូល ៣ គ្រាប់៕

ប្រភព៖ Twitter ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់