- 2022-12-14 04:47:07
- បាល់ទាត់
Messiថា ថ្ងៃអាទិត្យនេះជាប្រកួត World Cup ចុងក្រោយរបស់គេហើយ
- 2022-12-14 04:47:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messiថា ថ្ងៃអាទិត្យនេះជាប្រកួត World Cup ចុងក្រោយរបស់គេហើយ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Lionel Messi បាននិយាយទៅកាន់អ្នកកាសែតនៅក្នុងថ្ងៃនេះ ក្រោយជួយក្រុមជម្រើសជាតិអាហ្សង់ទីន ឈ្នះក្រុមជម្រើសជាតិក្រូអាតនូវលទ្ធផល ៣-០ ដែលធ្វើឲ្យឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ FIFA World Cup 2022ថា ការប្រកួតថ្ងៃអាទិត្យនេះជាប្រកួត World Cup ចុងក្រោយរបស់គេហើយ ដោយសង្ឃឹមថានឹងបញ្ចប់ទៅដោយទទួលបានលទ្ធផលល្អបំផុត។
Messi បាននិយាយថា៖" ខ្ញុំមានមោទនភាពមែនទែនដែលបានបញ្ចប់ការប្រកួត World Cup ដល់វគ្គប្រកួតផ្ដាច់ព្រ័ត្របែបនេះ។ អ្វីដែលខ្ញុំឆ្លងកាត់កន្លងមកនេះគឺថាអស្ចារ្យ សប្បាយរីករាយមែនទែន។ ថ្ងៃនេះអាទិត្យនេះជាប្រកួតចុងក្រោយនៃ World Cup របស់ខ្ញុំហើយ "។
កីឡាករនេះបន្តថា៖" វានៅឆ្ងាយណាស់ទំរាំតែដល់ការប្រកួត World Cup ម្ដងទៀត អញ្ចឹងខ្ញុំគិតថា ខ្ញុំនឹងមិនអាចចូលលេងប្រកួតនេះម្ដងទៀតនោះទេ អញ្ចឹងហើយខ្ញុំសង្ឃឹមថានឹងបញ្ចប់វាដោយទទួលបានលទ្ធផលល្អបំផុតទៅចុះ "។
នៅក្នុងនាមជាកីឡាករអាជីពមួយរូប Messi បានឈ្នះពានសព្វគ្រប់អស់ហើយតាំងពីពានតូចរហូតដល់ពានធំៗជាច្រើន ប៉ុន្តែអ្វីដែលគេមិនធ្លាប់ឈ្នះគឺពាន World Cup ម្ល៉ោះហើយគេសង្ឃឹមថាគេនឹងអាចយកវាបានក្នុងប្រកួត World Cup ចុងក្រោយរបស់គេក្នុងឆ្នាំ២០២២នេះ៕
ប្រភព៖ Fotmob