• 2022-12-13 21:54:46
  • បាល់ទាត់

Modric ​និយាយ​បែប​នេះ​ទៅ​ Messi ​​ក្រោយ​ទម្លាក់​ក្រូអាត​នៅ World Cup ​

  • 2022-12-13 21:54:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​បម្រើ Luka Modric ​បាន​និយាយ​សរសើរ​ខ្សែ​ប្រយុទ្ធ Lionel Messi ​មែនទែន ​ក្រោយ​ពី​គេ​បង្ហាញ​ទម្រង់​លេង​ល្អ​ឥត​ខ្ចោះ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម​ក្រូអាត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ FIFA World Cup 2022 ​យប់មិញ​នេះ។

​អាហ្សង់ទីន ដែល​មាន​កីឡាករ Messi ​ជា​ប្រធាន​ក្រុម​នោះ​បាន​យក​ឈ្នះ​លើ​ក្រុម​ក្រូអាត​ក្នុង​លទ្ធផល​ដល់​ទៅ ៣-០ ​ឯ​ណោះ​។ ​ដោយ​៣​គ្រាប់​នោះ​ចេញ​ពី Messi ​១​គ្រាប់​និង Alvarez ​២​គ្រាប់។ ​ហើយ​នេះ​ក៏​ជា​ការ​ប្រកួត​សងសឹក​បាន​សម្រេច​របស់​អាហ្សង់ទីន​ផង​ដែរ ព្រោះ​កាល​ពី World Cup 2018 ​កន្លង​ទៅ ​ពួកគេ​លេង​ចាញ់​ក្រុម​ក្រូអាត​នេះ​ក្នុង​លទ្ធផល ​៣-០ ​ដែរ។

​ក្រោយ​ពី​ចប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ​ទៅ Modric ​មិន​បាន​ដាក់​បន្ទុក​ទៅ​លើ​អាជ្ញាកណ្ដាល​ឬ​សមាជិក​ក្រុម​ណា​ម្នាក់​នោះ​ទេ។ ​ផ្ទុយ​ទៅ​វិញ Legend ​របស់​ក្រូអាត​ម្នាក់​នេះ ​បាន​និយាយ​សរសើរ​គូ​ប្រកួត​ខ្លាំង​ៗ​ទៅ​វិញ។ ​ខ្សែ​បម្រើ​លេង​នៅ​ក្លឹប Real Madrid ​បាន​និយាយ​ថា​៖ “អបអរសាទរ ​និង​ជូនពរ​សំណាង​ល្អ​នៅ​ប្រកួត​ផ្ដាច់ព្រ័ត្រ​បន្ទាប់។ ខ្ញុំ​សង្ឃឹម​ថា Messi ​នឹង​ឈ្នះ World Cup ជាមួយ​ក្រុម​អាហ្សង់ទីន ​ព្រោះ​គាត់​សក្ដិសម​នឹង​វា។ Messi ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ​ហើយ​គាត់​បាន​បង្ហាញ​សមត្ថភាព​របស់​គាត់​ក្នុង​ព្រឹត្តិការណ៍​នេះ​ហើយ”។

សូម្បី​តែ​គ្រូ​បង្វឹក​ក្រូអាត ​លោក Zlatko Dalic ​ក៏​និយាយ​ស្រដៀង Modric ​ដែរ​ថា​៖ “មិន​ចាំ​បាច់​និយាយ​ច្រើន​ពី Messi ​នោះ​ទេ។ គាត់​ជា​កីឡាករ​ល្អ​បំផុត​នៅ​លើ​លោក​នេះ ពិត​ជា​ល្អ ​និង​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​នៅ​ថ្ងៃ​នេះ។ ​នេះ​ជា Messi ​ដែល​យើង​ចង់​ឃើញ។ Messi ​ដែល​អាច​បង្កើត​អ្វី​គ្រប់​យ៉ាង​នៅ​លើ​ទីលាន​”៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់