• 2022-12-13 19:38:47
  • បាល់ទាត់

ត្រៀម​ទៅ! ​Messi និយាយ​បែប​នេះ​ទៅ​កាន់​ក្រុម​ដែល​ត្រូវ​ប៉ះ​នៅ​ផ្ដាច់ព្រ័ត្រ World Cup ​​

  • 2022-12-13 19:38:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយទ្ធ​ Lionel Messi ​ជា​តួ​អង្គ​សំខាន់​ណាស់​ក្នុង​ការ​ប្រកួត​យក​ឈ្នះ​លើ​ក្រុម​ក្រូអាត​ក្នុង​លទ្ធផល ​៣-០ ​នា​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ FIFA World Cup 2022 ​។

​Messi ​រក​បាន​១​គ្រាប់​និង​បញ្ជូន​បាល់​ឱ្យ​មិត្ដ​រួម​ក្រុម​ក្នុង​ការ​យក​ឈ្នះ​លើ​ក្រុម​ក្រូអាត ​ក៏ដូចជា​ការ​សងសឹក​បាន​សម្រេច​ផង​ដែរ ​ព្រោះ​ពួកគេ​ធ្លាប់​ចាញ់ ៣-០ ​ម្ដង​មក​ហើយ​នៅ World Cup ​២០១៨ ​កន្លង​ទៅ។ ជ័យជម្នះ​នេះ​ពិត​ជា​កម្លាំង​ចិត្ត​ដ៏​ធំ​មែនទែន​សម្រាប់​ក្រុម​អាហ្សង់ទីន​ដើម្បី​ទៅ​លេង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ម្ដង​ទៀត ​ដូច​ដែល​ឆ្នាំ​២០១៤​កន្លង​ទៅ​ដែល​ពួកគេ​បាន​ឡើង​ដល់​ដែរ។

​Messi ​ខ្សែ​ប្រយុទ្ធ​រក​បាន​សរុប​៥​គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​៣​គ្រាប់ ​និយាយ​ក្រោយ​ការ​ប្រកួត​ថា​៖ “ខ្ញុំ​ចូល​ចិត្ត​ការ​ប្រកួត World Cup ​នេះ​ណាស់។ ​ខ្ញុំ​មាន​អារម្មណ៍​ល្អ​មែនទែន ​ហើយ​ក៏​ខ្លាំង​គ្រប់គ្រាន់​ក្នុង​ការ​ជួប​អ្វី​ក៏​បាន។ ​វា​មិន​ងាយ​ស្រួល​ទេ​ក្នុង​ការ​ឡើង​ដល់​វគ្គ​នេះ យើង​ហត់​នឿយ ប៉ុន្តែ​យើង​ក៏​អាច​រក​ឃើញ​ការ​ជំរុញ​ទឹក​ចិត្ត ​កម្លាំង​ចិត្ត​ដើម្បី​យក​ឈ្នះ​ការ​ប្រកួត​បាន​ដែរ។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​មែនទែន។ ​ក្រុម​របស់​យើង​ពោរពេញ​ដោយ​ទេពកោសល្យ​និង​ការ​តាំង​ចិត្ត។ យើង​អាច​យល់​ពី​ដៃ​គូ​បាន​លឿន ​ដើម្បី​រក​វិធី​ទប់ទល់​និង​យក​ឈ្នះ។ ​យើង​បាន​ឈ្នះ​៥​ប្រកួត​មក​ហើយ ​ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា​យើង​នឹង​ឈ្នះ​ការ​ប្រកួត​ចុង​ក្រោយ​មួយ​ទៀត​។ យើង​មាន​ទំនុក​ចិត្ត​ថា​យើង​អាច​ធ្វើ​បាន”៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់