- 2022-11-17 21:27:18
- បាល់ទាត់
HFCA ចាប់ដៃគូជាមួយស្ថាប័នឯកជនមួយបន្តពង្រីកផ្សព្វផ្សាយវិស័យកីឡាបាល់ទាត់នៅសៀមរាប
- 2022-11-17 21:27:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
HFCA ចាប់ដៃគូជាមួយស្ថាប័នឯកជនមួយបន្តពង្រីកផ្សព្វផ្សាយវិស័យកីឡាបាល់ទាត់នៅសៀមរាប
ចន្លោះមិនឃើញ
អង្គការ Happy Football Cambodia Australia ហៅកាត់ថា HFCA ម្សិលមិញនេះប្រកាសសហការគ្នាជាដៃគូជាមូយ Wing Bank ក្នុងការជំរុញលើកស្ទួយវិស័យបាល់ទាត់ពិសេសនៅភូមិស្រះស្រង់ ខេត្តសៀមរាប។
លោក Paraic Grogan តំណាង HFCA បានឲ្យដឹងថា ពិតជាមានកិត្តិយសដែលបានសហការគ្នាជាមួយ Wing Bank នៅពេលនេះ។ ជាមួយគ្នានេះលោកមានសេចក្ដីរីករាយជាខ្លាំងដែល Wing នឹងឧបត្ថម្ភកម្មវិធីកីឡាបាល់ទាត់របស់ HFCA នៅភូមិស្រះស្រង់ ខេត្តសៀមរាប ហើយប្រការនេះនឹងនាំមកនូវអត្ថប្រយោជន៍យ៉ាងធំធេងចំពោះយុវជនក្នុងភូមិ។
សកម្មភាពសប្បុរសធម៌នេះនឹងអនុញ្ញាតឲ្យ HFCA បន្តការងាររបស់ខ្លួនជាមួយយុវជនក្រីក្របំផុតមួយចំនួននៅក្នុងខេត្តសៀមរាប។
ចំណែកកីឡាការិនី ហាក់ ស្រីវាត ក៏បានសូមថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភខាងលើ ដែលបានឧបត្ថម្ភកម្មវិធីរបស់ HFCA និងគាំទ្រក្តីសុបិនកីឡាបាល់ទាត់។
បញ្ជាក់ដែរថា អង្គការ HFCA គឺជាអង្គការមិនមែនរដ្ឋាភិបាលមួយដែលមានគោលបំណងផ្តល់សិទ្ធិអំណាចដល់យុវជនក្រីក្រនៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្សព្វផ្សាយកីឡាបាល់ទាត់។ HFCA ធានាថា យុវជនក្រីក្រទទួលបានការហ្វឹកហ្វឺនប្រកបដោយគុណភាពខ្ពស់ គ្រូបង្វឹក ឱកាសបង្កើត និងចល័តក្រុម។ ប្រការនេះគាំទ្រដល់សុខុមាលភាព សុខភាពផ្លូវចិត្ត ការឲ្យតម្លៃខ្លួនឯង ហើយសំខាន់បំផុតផ្តល់នូវមាគ៌ាឆ្ពោះទៅកាន់ឱកាសបន្ថែមទៀត តាមរយៈការអភិវឌ្ឍជំនាញទន់ដើម្បីជោគជ័យនៅក្នុងការអប់រំ និងការងារ៕