- 2022-11-04 09:08:04
- បាល់ទាត់
កីឡាដ្ឋាន AIA Stadium ស្រស់ស្អាតទាំងសោភ័ណភាព និងគុណភាព
- 2022-11-04 09:08:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាដ្ឋាន AIA Stadium ស្រស់ស្អាតទាំងសោភ័ណភាព និងគុណភាព
ចន្លោះមិនឃើញ
កីឡាដ្ឋាន AIA Stadium ដែលគេដឹងថាជាទឹកដីរបស់ក្រុមបាល់ទាត់ដង្កោសែនជ័យមិនត្រឹមតែមានសោភ័ណភាពស្រស់ស្អាតនោះទេ ពោលបង្ហាញទាំងបច្ចេកទេសបែបទំនើបទាន់សម័យទៀតផង។
កីឡដ្ឋានស្រស់ស្អាតមួយនេះត្រូវបានគេដឹងថាសាងសង់ដោយក្រុមហ៊ុនឯកជនហ្វ៊ូស៊ីន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ការរៀបចំរចនា សាងសង់ រួមទាំងការធ្វើផែនការមេ នៃកីឡាដ្ឋាន កន្លែងអង្គុយមើល បន្ទប់បរិក្ខារ និងការសម្របសម្រួលគម្រោងជាមួយនឹងការសាងសង់វាលស្មៅជាដើមរ។
ជាមួយគ្នានេះដែរកីឡដ្ឋានក្នុងខណ្ឌដង្កោមួយនេះរាល់ការរចនា នូវគ្រឿងបង្គុំ និង សម្ភារះសំខាន់ៗនៅក្នុងកីឡាដ្ឋាន សុទ្ធសឹងតែបានគិតគូរទុកជាមុន និងរិះរកនូវវិធីដែលលឿន និង សន្សំសំចៃបំផុត។ អ្វីដែលអស្ចាចារ្យជាងនេះទៅទៀតនោះគឺកីឡដ្ឋានធំមួយនេះចំណាយពេលត្រឹម៥ខែប៉ុណ្ណោះសាងសង់រួចរាល់ និងដាក់ឲ្យប្រកួតបាន។ តោះទស្សនារូបភាពខ្លះៗនៃកីដ្ឋាន AIA Stadium៕