- 2022-10-20 21:01:03
- បាល់ទាត់
លើសពីស្មារតីកីឡា! ក្រុមជើងឯកពានវិទ្យាល័យ លេខ១-៣ ដកប្រាក់រង្វាន់១លានជួយសង្គម
- 2022-10-20 21:01:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លើសពីស្មារតីកីឡា! ក្រុមជើងឯកពានវិទ្យាល័យ លេខ១-៣ ដកប្រាក់រង្វាន់១លានជួយសង្គម
ចន្លោះមិនឃើញ
ម្ចាស់ជើងឯកពានរង្វាន់វិទ្យាល័យគឺក្រុមព្រះស៊ីសុវត្ថិ និងក្រុមលេខ២-៣ បន្ទាប់ពីប្រកួតចប់បានដកប្រាក់រង្វាន់ក្នុង១លានរៀនរបស់ខ្លួនដើម្បីឧបត្ថម្ភកិច្ចការជួយសង្គម «BeyondTheGames» ដែលជាចលនាឆ្ពោះទៅស៊ីហ្គេម ២០២៣។
មហាជនក្នុងវិស័យបាល់ទាត់មានការកោតសរសើរ និងស្ញប់ស្ញែងដល់ក្រុមដែលជាម្ចាស់ជើងឯកទាំង៣រួមមានក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិ (លេខ១) ក្រុមវិទ្យាល័យឥន្ទ្រទេវី (លេខ២) និងវិទ្យាល័យសេរីភាពដែលសុទ្ធចិត្តដកប្រាក់រង្វាន់ខ្លួនមួយភាគជួយសង្គម។ ដែលទង្វើនេះបង្ហាញពីស្មារតីនៃក្រុមនិមួយៗមិនគិតត្រឹមលទ្ធផល ឬកីឡាមួយប៉ុណ្ណោះទេ ពោលក៏មិនភ្លេចក្នុងការចូលរួមកិច្ចសង្គមផ្សេងៗផងដែរ។
យុទ្ធនាការ «BeyondTheGames» គឺជាផ្នែកមួយនៃយុទ្ធនាការរួមរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) ដែលនឹងអនុវត្តដោយសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងនាមជាដៃគូរបស់ CAMSOC គោលបំណងដើម្បីបង្កើត និងផ្សារភ្ជាប់ជាមួយមហាជនទូទៅនូវមនោសញ្ចេតនា និងមោទកភាពនៃភាពជាខ្មែរ ទៅនឹងភាពជាម្ចាស់ផ្ទះរបស់ព្រះរាជាណាចក្រកម្ពុជាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
រំលឹកដែរថា ការប្រកួតផ្ដាច់ព្រ័ត្រពានរង្វាន់វិទ្យាល័យ លើកទី២ នេះបានបិទបញ្ចប់ហើយកាលពីល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នៅតារាងបាល់ទាត់ខេមបូឌាអ៊ែរវ៉េ ក្រោមអធិបតីភាពឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក កម្ពុជា។ ក្រុមលេខ១ បានលើវិទ្យាល័យព្រះស៊ីសុវត្ថិ លេខ២ វិទ្យាល័យឥន្ទ្រទេវី និងលេខ៣ វិទ្យាល័យសេរីភាព៕