- 2022-10-10 19:15:44
- បាល់ទាត់
PSG នឹងគ្មានវត្តមាន Messi ពេលប៉ះ Benfica យប់នេះ
- 2022-10-10 19:15:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
PSG នឹងគ្មានវត្តមាន Messi ពេលប៉ះ Benfica យប់នេះ
ចន្លោះមិនឃើញ
ខ្សែបម្រើប្រយុទ្ធ Lionel Messi នឹងមិនមានវត្តមានក្នុងការប្រកួត Champions League របស់ Paris St-Germain ទល់នឹង Benfica នៅរាត្រីនេះឡើយ ដោយសារតែមានបញ្ហារបួសកំភួនជើង។
Messi វ័យ៣៥ឆ្នាំរកបានគ្រាប់បាល់កាលពីប្រកួតក្នុងទឹកដីនៃប្រទេសព័រទុយហ្គាល់កាលពីសប្ដាហ៍មុន មុនពេលប្ដូរចេញដោយសាររបួស។ កីឡាករសញ្ជាតិអាហ្សង់ទីនក៏បានអវត្តមានកាលពីប្រកួតថ្ងៃសៅរ៍ក្របខណ្ឌ Ligue 1 PSG ស្មើគ្នា ០-០ ជាមួយ Reims។ ហើយនេះជាលើកដំបូងក្នុងរដូវកាលនេះដែល PSG មិនអាចរកគ្រាប់បាល់បានក្នុងការប្រកួតក្នុងលីគ។
PSG បច្ចុប្បន្នកំពុងស្ថិតក្នុងកំពូលតារាងពូល H មាន៧ពិន្ទុស្មើគ្នាជាមួយក្រុមលេខពីរ Benfica ខណៈ Juventus នៅលេខ៣។ Presnel Kimpembe, Nuno Mendes និង Renato Sanches ក៏នឹងអវត្តមានក្នុងប្រកួតខាងលើនេះដែរ៕