• 2022-08-25 23:58:39
  • បាល់ទាត់

ក្រុម​នារី GO FC ​ឈ្នះ​ពានកម្រិតយុវជន ក្នុង​ការ​ប្រកួត​ ISI Community Cup ​

  • 2022-08-25 23:58:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្មវិធី​ប្រកួត​បាល់ទាត់​យុវជន​ ISI Community Cup ​​នៅ​ទីលាន​ KMH Park បាន​បញ្ចប់​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ ដោយ​មាន​ក្មេង​ៗ​ចូល​រួម​យ៉ាង​ច្រើន​កុះករ​​ពី​បណ្ដា​សាលា​រៀន និង​អង្គការ​នានា។ ​

​ដោយ​ក្នុង​ការ​ប្រកួត​នោះ​ដែរ ​មាន​បែងចែក​ជា​ផ្នែក​​ក្មេង​ប្រុស ​និង​ក្មេង​ស្រី ​ហើយ​មាន​កម្រិត​យុវជន​ច្រើន​ផង​ដែរ។ ​ក្នុង​នោះ​ក្រុម​នារី​របស់ GO FC ​ក៏​បាន​ចូល​រួម​ដូច​គ្នា ​និង​ធ្វើ​ការ​ប្រកួត​ប្រជែង​ជាមួយ​ក្រុម​នារី​ដទៃ​ទៀត រហូត​ឈ្នះ​ពាន​រង្វាន់​ថែម​ទៀត។ ​នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​ការ​អភិវឌ្ឍ​បាល់ទាត់​តាំង​ពី​កម្រិត​យុវជន​ទៅ ពិត​ជា​សំខាន់​និង​ធ្វើ​ឱ្យ​ពួកគេ​យល់​ច្បាស់​ពី​បាល់ទាត់​មិន​ខាន។ ​

លោក សៀក​ សុវណ្ណ អគ្គលេខាធិការ​ក្លឹប​បាល់ទាត់ អាយ អេស អាយ ដង្កោ​សែនជ័យ​បាន​លើក​ឡើង​ក្នុង​​កម្មវិធី​នោះ​ថា លោក​ពិត​ជា​សប្បាយ​ចិត្ត ក្រោយ​មាន​ការ​ចូល​រួម​គាំទ្រ​យ៉ាង​ច្រើន​បែបនេះ​។ លោក​​ក៏​បាន​បញ្ជាក់​ទៅ​កាន់​ក្មេង​ៗ​ដែល​បាន​ចូល​រួម​ទាំង​អស់​ថា រាល់​ថ្ងៃ​សៅរ៍ វេលា​ម៉ោង ៥ ដល់​ម៉ោង ៩ យប់​​ក្មេង​ៗ​អាច​មក​លេង​បាល់​នៅ​តារាង KHM Park ដោយ​មិន​គិត​លុយ ហើយ​រាល់​ថ្ងៃ​សៅរ៍​នេះ​​​ក្រុម​ការងារ​បាន​ដាក់​ឈ្មោះ​ថា «សហគមន៍​ ISI »។

​ការ​ប្រកួត​មាន​បែងចែក​ទៅ​តាម​កម្រិត​អាយុ​គឺ​ U6 ៤ក្រុម U10 ៤ក្រុម U12 ៤ក្រុម និង U14 ៤ក្រុម។ ក្នុង​ថ្ងៃ​នោះ​ដែរ​ក៏​មាន​បង្ហាញ​ពី​ការ​​ជួសជុល​ទីលាន KMH Park របស់​​ក្លឹប​បាល់ទាត់ អាយ អេស អាយ ដង្កោជ័យ​ ដោយ​​កែ​លម្អ ឡើង​វិញ​នៅ​ដើម​ឆ្នាំ២០២២នេះ ​ដើម្បី​​ឲ្យ​ស្រប​ទៅ​នឹង លក្ខន្តិកៈ​របស់​ក្រុមហ៊ុន Cambodian Premier League។

អត្ថបទ៖ នរវិទូ

មតិយោបល់