- 2022-08-24 04:36:04
- បាល់ទាត់
Haaland ចង់ដូច Benzema នៅបន្តអភិវឌ្ឍខ្លួនរហូត ទោះវ័យកាន់តែច្រើនក៏ដោយ
- 2022-08-24 04:36:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Haaland ចង់ដូច Benzema នៅបន្តអភិវឌ្ឍខ្លួនរហូត ទោះវ័យកាន់តែច្រើនក៏ដោយ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Erling Haaland បាននិយាយទៅកាន់សារព័ត៌មាន FourFourTwo នៅក្នុងថ្ងៃនេះថា គេចង់ដើរផ្លូវដូច ខ្សែប្រយុទ្ធ Karim Benzema ដោយនៅតែបន្តអភិវឌ្ឍខ្លួនរហូត ទោះវ័យកាន់តែច្រើនយ៉ាងណាក៏ដោយ។
Haaland បាននិយាយថា៖" ខ្ញុំមិនដឹងទេថាអនាគតនឹងមានអ្វីកើតឡើង ប៉ុន្តែយ៉ាងម៉េចក៏ដោយគឺត្រូវតែរៀន និងអភិវឌ្ឍខ្លួនជានិច្ច។ យើងមិនត្រូវឈប់រកមើលអ្វីដែលថ្មី ដើម្បីធ្វើឲ្យយើងកាន់តែល្អប្រសើរនោះទេ "។
កីឡាករនេះបន្តថា៖" មើលទៅ Karim Benzema នៅ Real Madrid។ គាត់អាយុ៣៤ឆ្នាំហើយឥឡូវនេះ ហើយសុខៗគាត់ស្រាប់តែវិវឌ្ឍខ្លួនឯងក្លាយជាកីឡាករមួយដែលល្អជាងកាលពីប៉ុន្មានឆ្នាំមុន អញ្ចឹងរឿងនេះគឺល្អខ្លាំងណាស់ ខ្ញុំតែងតែចង់ធ្វើអញ្ចឹងដូចគាត់រហូតមក "។
ទាំង Haaland និង Benzema នៅក្នុងឆ្នាំ២០២២ គឺសុទ្ធតែជាប់ក្នុងបេក្ខជនដែលអាចឈ្នះពាន Ballon d'Or។ យ៉ាងណាក្នុងចំណោមបេក្ខជនដែលអាចឈ្នះពាននេះគឺ Benzema ត្រូវបានគេរំពឹងថានឹងឈ្នះពានមួយនេះ ព្រោះគេបានបង្ហាញទម្រង់លេងល្អខ្លាំងកាលពីរដូវកាលឆ្នាំ២០២១/២២ ជួយឲ្យ Real ឈ្នះ Chmapions Leauge និង La Liga ៕
ប្រភព៖ Fotmob