• 2022-08-21 20:08:33
  • បាល់ទាត់

​ISI Community Cup ​បញ្ចប់​ដោយ​ភាព​សប្បាយ​រីករាយ ​ដោយ​មាន​ក្មេង​ៗ​ចូល​រួម​យ៉ាង​ច្រើន​​​

  • 2022-08-21 20:08:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រកួត​បាល់ទាត់ ISI Community Cup ​កាល​ពី​ម្សិលមិញ​នៅ​ទីលាន​ KMH Park បាន​បញ្ចប់​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ ដោយ​មាន​ក្មេង​ៗ​ចូល​រួម​យ៉ាង​ច្រើន​កុះករ​​។ ​

លោក សៀក​ សុវណ្ណ អគ្គលេខាធិការ​ក្លឹប​បាល់ទាត់ អាយ អេស អាយ ដង្កោ​សែនជ័យ​បាន​លើក​ឡើង​ក្នុង​​កម្មវិធី​នោះ​ថា លោក​ពិត​ជា​សប្បាយ​ចិត្ត ក្រោយ​មាន​ការ​ចូល​រួម​គាំទ្រ​យ៉ាង​ច្រើន​បែបនេះ​។ លោក​​ក៏​បាន​បញ្ជាក់​ទៅ​កាន់​ក្មេង​ៗ​ដែល​បាន​ចូល​រួម​ទាំង​អស់​ថា រាល់​ថ្ងៃ​សៅរ៍ វេលា​ម៉ោង ៥ ដល់​ម៉ោង ៩ យប់​​ក្មេង​ៗ​អាច​មក​លេង​បាល់​នៅ​តារាង KHM Park ដោយ​មិន​គិត​លុយ ហើយ​រាល់​ថ្ងៃ​សៅរ៍​នេះ​​​ក្រុម​ការងារ​បាន​ដាក់​ឈ្មោះ​ថា «សហគមន៍​ ISI »។

​លោក​​សង្ឃឹម​ថា ក្រោយ​ការ​បង្កើត​កម្មវិធី​នេះ​ឡើង​ក្មេង​ៗ​នឹង​ស្រលាញ់​វិស័យ​បាល់ទាត់​កាន់តែ​ខ្លាំង ពិសេស​ចូលរួម​​គាំទ្រ​ដល់​ក្រុម អាយ អេស អាយ ដង្កោ​សែនជ័យ​ ដើម្បី​លើក​ទឹក​ចិត្ត​ក្រុម​មួយ​នេះ​ឲ្យ​បាន​ឡើង​ទៅ​កាន់​លីគ​កំពូល​កម្ពុជា។ ជាង​នេះ​ទៅ​ទៀត​​លោក​ជឿ​ថា ក្រោម​ការ​រៀបចំ​ព្រឹត្តិការណ៍​បែប​នេះ​ក្មេង​ៗ ​​​ដែល​ចូល​រួម​នៅ​ពេល​នេះ​​ ដល់​ពេល​ធំ​ឡើង​នឹង​អាច​ចូល​រួម​លេង​ឲ្យ​ក្លឹប​ ISI ទាំង​អស់​គ្នា។ បច្ចុប្បន្ន ISI នៅ​សល់​៦​ប្រកួត​ទៀត នឹង​បញ្ចប់​លីគ​ទី​២ ហើយ​លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្រុម​មួយ​នេះ​នឹង​អាច​ឡើង​ទៅ​កាន់ ​លីគ​កំពូល​កម្ពុជា​​​១០០%។

ជា​ចុង​ក្រោយ​លោក​ក៏​សូម​អរគុណ​​អ្នក​​ដែល​បាន​ចូលរួម​កម្មវិធី​ដណ្តើម​ពាន​កុមារ​កាលពី​ម្សិលមិញ ដែរ​មាន​ភាព​សប្បាយរីករាយ​យ៉ាងខ្លាំង ដូច្នេះ​បើ​សិន​​ប្រិយមិត្ត​​ចូលចិត្ត​នឹង​ចង់​គាំទ្រ «សហគមន៍ ISI DANGKOR SENCHEY FC » ​សូម​ចូលរួម​ចែក​រំលែក​រូប​នេះ​ទៅ​កាន់​បង​ប្អូន, ពួក​ម៉ាក់, ក្រុមការងារ និង​ មិត្ត​រួម​ថ្នាក់​ តាម​រយៈ​មធ្យោបាយ​ផ្សេងៗ ​ឬ​ចូល​​ទៅ​កាន់​ប្រូហ្វាល់ Facebook, Instagram, Telegram។ ដើម្បី​អោយ​គ្រប់​គ្នា​បាន​ស្កែន និង​បាន​ចូលរួម​សប្បាយៗ ជាមួយ​គ្នា​។

​ការ​ប្រកួត​មាន​បែងចែក​ទៅ​តាម​កម្រិត​អាយុ​គឺ​ U6 ៤ក្រុម U10 ៤ក្រុម U12 ៤ក្រុម និង U14 ៤ក្រុម។ ក្នុង​ថ្ងៃ​នោះ​ដែរ​ក៏​មាន​បង្ហាញ​ពី​ការ​​ជួសជុល​ទីលាន KMH Park របស់​​ក្លឹប​បាល់ទាត់ អាយ អេស អាយ ដង្កោជ័យ​ ដោយ​​កែ​លម្អ ឡើង​វិញ​នៅ​ដើម​ឆ្នាំ២០២២នេះ ​ដើម្បី​​ឲ្យ​ស្រប​ទៅ​នឹង លក្ខន្តិកៈ​របស់​ក្រុមហ៊ុន Cambodian Premier League។

ក្រុម​មាន​មូលដ្ឋាន​នៅ​សង្កាត់​ចោមចៅ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុងឆ្នាំ២០១៦ និង​បាន​ចូលរួម​ការ​ប្រកួត ក្របខណ្ឌ​ Cambodian League 2 ដំបូង​ក្នុង​រដូវ​កាល២០២០។ ក្រោយ​ដំណើរ​ការ​ស្ថាបនា​ឡើងវិញ ​កីឡដ្ឋាន KMH Park នឹង​មា​ន​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​សម្បូរ​បែប ហើយ​អាច​ផ្ទុក​ទស្សនិកជន ៣០០០នាក់៕​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់