- 2022-06-16 21:50:48
- បាល់ទាត់
កីឡាការិនី សិចស៊ីបំផុតលើលោក យក Ronaldo ជា Idol និងចង់យកគំរូតាម
- 2022-06-16 21:50:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាការិនី សិចស៊ីបំផុតលើលោក យក Ronaldo ជា Idol និងចង់យកគំរូតាម
ចន្លោះមិនឃើញ
Ana Maria Markovic ត្រូវបានគេចាត់ទុកជាកីឡាការិនីស្អាត សិចស៊ីបំផុតនៅលើលោកនេះ ដោយនាងបច្ចុប្បន្នលេងនៅក្លឹប Grasshopper នៅប្រទេសស្វីស។
នាង Markovic កើតនៅស្វីសស្រាប់ ប៉ុន្តែលេងនៅជម្រើសជាតិក្រូអាត។ វ័យត្រឹម២២ឆ្នាំនេះ នាងត្រូវបានគេចាប់អារម្មណ៍ខ្លាំងនិងចាត់ទុកថាជាកីឡាការិនីស្អាតបំផុត ក្រោយពីជាប់ជម្រើសជាតិក្រូអាតជាលើកដំបូង។ នាងបានបញ្ជាក់ថាការសរសើរពីសម្រស់ពិតជាធ្វើឱ្យនាងសប្បាយចិត្តមែន ប៉ុន្តែក្នុងនោះនាងក៏ចង់ផ្ដោតលើអាជីពបាល់ទាត់នេះដែរ មិនមែនយកសម្រស់ជាអាជីពឡើយ។
សម្រាប់ក្នុងវិស័យបាល់ទាត់នេះដែរ ស្រីស្រស់ខាងលើបានយក Cristiano Ronaldo ជា Idol របស់ខ្លួន ព្រោះលេងនៅតំបន់ប្រយុទ្ធដូចគ្នា។ Markovic បញ្ជាក់ថាការយកចិត្តទុកដាក់ ប្រឹងប្រែងហ្វឹកហាត់ និងផ្ដល់គ្រប់យ៉ាងដល់បាល់ទាត់គឺជារឿងសំខាន់ណាស់ក្នុងអាជីពនេះ ដូចអ្វីដែលគ្រប់គ្នាបានដឹងនិងឃើញ Ronaldo ធ្វើជាគំរូស្រាប់៕