- 2022-05-11 19:19:40
- បាល់ទាត់
គ្រូបង្វឹកកម្ពុជានិយាយអ្វីខ្លះ ក្រោយចាញ់ សិង្ហបុរី ទាំងមិនអស់ចិត្ត?
- 2022-05-11 19:19:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូបង្វឹកកម្ពុជានិយាយអ្វីខ្លះ ក្រោយចាញ់ សិង្ហបុរី ទាំងមិនអស់ចិត្ត?
ចន្លោះមិនឃើញ
កាលពីម្សិលមិញនេះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្រោមអាយុ២៣ឆ្នាំបានប្រកួតចាញ់ក្រុមបាល់ទាត់ សិង្ហបុរី ១-០ ក្នុងការប្រកួតសន្សំពូល B សម្រាប់ការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅវៀតណាម ដែលកំពុងដំណើរការ។ ក្នុងការប្រកួតនោះកម្ពុជាត្រូវបានគេមើលឃើញថា មានឱកាសស៊ុតក៏ច្រើនដែរ តែធ្វើមិនបានសម្រេច ចុះក្រោយការប្រកួតដែលឃើញកូនក្រុមស៊ុតមិនបានគ្រាប់បាល់បែបនេះតើលោក Ryu Hirose និយាយអ្វីខ្លះ?
ក្រោយការប្រកួតនេះចប់លោក Ryu Hirose បានប្រាប់ទៅកាន់ Cambodia 2023 ថា «នេះគឺជាការប្រកួតដ៏លំបាកមួយ។ យើងខកខានឱកាសល្អៗជាច្រើន ហើយត្រូវទទួលបានលទ្ធផលដ៏ក្រៀមក្រំ។ ការទំនាក់ទំនងគ្នារវាងកីឡាករ គឺមិនល្អ ដែលនោះហើយ ជាមូលហេតុធ្វើអោយការទាត់បញ្ចូលទីមិនសូវល្អ ហើយការបញ្ចូនបាល់ក៏មិនល្អដូចគ្នា។ យើងនឹងធ្វើការកែតម្រូវ។ យើងក៏មិនមានសំណាងក្នុងការបញ្ចប់ទី ដែលនេះប៉ះពាល់ដល់អារម្មណ៍របស់កីឡាករ។ ខ្ញុំសង្ឃឹមថាកីឡាករនឹងមានភាពចាស់ទុំជាងមុន»។
ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ២៣ឆ្នាំបច្ចុប្បន្នមាន៣ពិន្ទុ ក្នុងពូលក្រោយធ្វើការប្រកួតចំនួន២លើក ខណៈការប្រកួតទី៣ក្នុងពូល នឹងត្រូវប៉ះ យុវជនថៃនាថ្ងៃទី១៤ និងប្រកួតចុងក្រោយប៉ះយុវជនម៉ាឡេស៊ី នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ៕