- 2022-04-27 19:06:36
- បាល់ទាត់
ញាន សុស៊ីដាន ថា ក្រុមយុវជនកម្ពុជាទាំងមូលមានឆន្ទៈខ្ពស់ណាស់សម្រាប់ស៊ីហ្គេមឆ្នាំនេះ
- 2022-04-27 19:06:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញាន សុស៊ីដាន ថា ក្រុមយុវជនកម្ពុជាទាំងមូលមានឆន្ទៈខ្ពស់ណាស់សម្រាប់ស៊ីហ្គេមឆ្នាំនេះ
ចន្លោះមិនឃើញ
ខ្សែបម្រើឆ្នើមរបស់យុវជនក្រោមអាយុ២៣ឆ្នាំកម្ពុជា ញាន សុស៊ីដាន មើលឃើញថា ក្រុមយុវជនកម្ពុជាឆ្នាំនេះមានឆន្ទៈខ្ពស់ណាស់ ក្រោយការប្រមូលផ្ដុំហ្វឹកហាត់បានរយៈពេល២ថ្ងៃកន្លងមក សម្រាប់ការត្រៀមខ្លួនប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅវៀតណាម។
យុវជនរបស់ទ័ពរូបនេះបាននិយាយថា «កីឡាករទាំងអស់គ្នាមានការប្រកួតប្រជែងគ្នាខ្លាំង ក្នុងការដណ្ដើមតំណែងគ្នាលេងខ្លាំង។ ដូច្នេះខ្ញុំមើលឃើញថា កីឡាករទាំងអស់គ្នាមានការតាំងចិត្តខ្ពស់ណាស់សម្រាប់ស៊ីហ្គេមឆ្នាំនេះបង សរុបទៅខ្ញុំគិតថាឆ្នាំនេះយើងអាចធ្វើបានល្អបង»។
កីឡាករដដែលខាងលើបន្ថែមថា សម្រាប់រូបគេមើលឃើញថា កម្ពុជាឆ្នាំនេះអាចប្រកួតប្រជែងជាមួយប្រទេសផ្សេងៗបាននាព្រឹត្តិការណ៍ស៊ីហ្គេម។ កម្ពុជាស្ថិតនៅពូល B ជាមួយប្រទេសថៃ ឡាវ សិង្ហបុរី និងម៉ាឡេស៊ី ៕