- 2022-03-30 04:10:37
- បាល់ទាត់
Carlo Ancelotti គ្រូបង្គោល Real Madrid ឆ្លងជំងឺកូវីដ-១៩
- 2022-03-30 04:10:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Carlo Ancelotti គ្រូបង្គោល Real Madrid ឆ្លងជំងឺកូវីដ-១៩
ចន្លោះមិនឃើញ
លោក Carlo Ancelotti គ្រូបង្គោលក្លឹប Real Madrid បានតេស្តឃើញវិជ្ជមានកូវីដ-១៩ នៅក្នុងថ្ងៃនេះ។ បើយោងតាមការចុះផ្សាយរបស់ក្លឹបអេស្ប៉ាញនេះផ្ទាល់។
យ៉ាងណាខាងក្លឹបមិនបានបញ្ជាក់ថា លោកមានអាការៈបែបណានោះទេ បន្ទាប់ពីឆ្លងជំងឺកូវីដ-១៩។
នៅក្នុងសប្ដាហ៍នេះ Real Madrid ត្រូវប្រកួតជាមួយក្លឹប Celta Vigo ក្របខ័ណ្ឌ La Liga នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ខាងមុខ រីឯសប្ដាហ៍ក្រោយមានប្រកួតដែលសំខាន់បំផុតនោះគឺ ត្រូវប្រកួតតទល់នឹងក្លឹប Chelsea ក្របខ័ណ្ឌ UEFA Champions Leauge វគ្គ៨ក្រុមចុងក្រោយ ជើងទី១ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ (ម៉ោងកម្ពុជា)។
ដូច្នេះបើ លោក Ancelotti មិនមានលទ្ធផលតេស្តអវិជ្ជមានមុនថ្ងៃប្រកួតខាងមុខនេះ លោកនឹងមិនអាចទៅចូលរួមដឹកនាំការប្រកួតទាំងនេះឡើយ៕