- 2022-02-08 05:45:05
- បាល់ទាត់
Rangnickថា ការលេងរបស់ Man Utd កាន់តែល្អទៅ ទោះធ្លាក់ពី FA Cup ក៏ដោយ
- 2022-02-08 05:45:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rangnickថា ការលេងរបស់ Man Utd កាន់តែល្អទៅ ទោះធ្លាក់ពី FA Cup ក៏ដោយ
ចន្លោះមិនឃើញ
លោក Ralf Rangnick អ្នកចាត់ការក្លឹប Manchester United បាននិយាយនៅក្នុងសន្និសីទកាសែតកាលពីម្សិលមិញនេះបន្ទាប់ពីធ្លាប់ពីប្រកួត FA Cup កាលពីថ្ងៃសៅរ៍កន្លងទៅនេះថា ការលេងក្រុមរបស់លោកកាន់តែល្អទៅហើយ។
លោក Rangnick បាននិយាយថា៖" ខ្ញុំជឿជាក់ច្បាស់ណាស់ ការលេងរបស់ក្រុមយើងកំពុងតែស្ថិតនៅក្នុងចំណុចមួយខ្ពស់ជាង ល្អជាង កាលពីយើងលេងនៅប៉ុន្មានសប្ដាហ៍កន្លងទៅនេះ "។
លោកបានបន្តថា៖" និយាយទៅទាំងការគ្រប់គ្រងបាល់ និងការដណ្ដើមការគ្រប់គ្រងយកបាល់ពីគេ គឺក្រុមយើងធ្វើបានកាន់តែល្អប្រសើរជាងមុនហើយ "។
អ្នកចាត់ការរូបនេះក៏បានលើកឡើងផងដែរថា លោកក៏ដូចអ្នករួមក្រុមដទៃទៀតពិតជាសប្បាយចិត្តខ្លាំងណាស់ បើ Man Utd អាចបន្តនៅចំណាត់ថ្នាក់ទី៤ ក្នុងការប្រកួត PL រហូតដល់ចប់រដូវកាលនេះ។
Man Utd នឹងប៉ះជាមួយ Burnley ក្របខ័ណ្ឌ PL នៅយប់នេះ (ម៉ោងកម្ពុជា)៕