• 2022-02-04 04:24:39
  • បាល់ទាត់

Lingard បដិសេធ​នឹង​សម្ដី​ Rangnick ដែល​ថា​ គេ​សុំ​ឈប់​ប្រកួត​លើក​នេះ​ ដើម្បី​សម្រាក​អារម្មណ៍​ឲ្យ​ស្រស់ស្រាយ​

  • 2022-02-04 04:24:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Jesse Lingard បាន​ធ្វើ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ខ្លួន​នៅ​ក្នុង​ថ្ងៃ​នេះ​ បដិសេធ​នឹង​សម្ដី​របស់​ លោក​ Ralf Rangnick អ្នកចាត់ការ​បណ្ដោះអាសន្ន​របស់​ក្លឹប​ Manchester United ដែល​ថា​ គេ​សុំ​ឈប់​ប្រកួត​លើក​នេះ​ ដើម្បី​សម្រាក​អារម្មណ៍​ឲ្យ​ស្រស់ស្រាយ​។

ដើម​ហេតុ​ ដែល​បង្ក​ឲ្យ​កើត​រឿង​នេះ​គឺ​​ កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ​ លោក​ Rangnick បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​ពី​អវត្តមាន​របស់​ Lingard នៅ​ក្នុង​ប្រកួត​ FA Cup តទល់នឹង​ Middlesbrough នៅ​ថ្ងៃ​ស្អែក​នេះ​ (ម៉ោង​កម្ពុជា) គឺ​ដោយ​សារ​ ខ្សែ​បម្រើ​រូប​នេះ​ បាន​សុំ​ឈប់​ក្នុង​សប្ដាហ៍​នេះ​ ដើម្បី​សម្រាក​អារម្មណ៍​ឲ្យ​បាន​ស្រស់​ស្រាយ​ឡើង​វិញ​ ដោយ​រំពឹង​ថា​នឹង​មក​ហ្វឹកហាត់​ធម្មតា​វិញ​នៅ​ថ្ងៃ​ច័ន្ទ​។

យ៉ាង​ណា​នៅ​ក្នុង​ថ្ងៃ​នេះ​ស្រាប់​តែ​ Lingard ក៏​បាន​ចេញ​សារ​បដិសេធ​នឹង​អ្វី​ ដែល​លោក​ Rangnick បាន​លើក​ឡើង​ ដោយ​ថា​៖" ខាង​ក្លឹប​ជា​អ្នក​ឲ្យ​យោបល់​ឲ្យ​គេ​ឈប់​ទេ​ដោយ​សារ​តែ​មាន​រឿង​ផ្ទាល់​ខ្លួន​អញ្ចឹង​។ និយាយ​ទៅ​ខួរ​ក្បាល​ខ្ញុំ​ស្រស់ស្រាយ​រួច​ទៅ​ហើយ​។ ខ្ញុំ​ធ្វើ​អ្វី​ក៏​ដោយ​តែង​តែ​ជា​លក្ខណៈ​អាជីព​ត្រឹមត្រូវណាស់​ ឲ្យ​តែ​ហៅ​លេង​ គឺ​ខ្ញុំ​នឹង​ប្រឹង​ឲ្យ​អស់​ ១០០% នៅ​ក្នុង​ការ​ប្រកួត​នោះ​រហូត​មក​ "។​

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Dailymail ខ្សែ​បម្រើ​ Lingard ហាក់​ដូច​ជា​មាន​បញ្ហា​ជា​មួយ​ក្លឹប​ ក្រោយ​គេ​ចង់​ចាកចេញ​ពី​ក្លឹប​នេះ​នៅ​ក្នុង​ខែ​មករា​ កន្លង​ទៅ​នេះ​ តែ​ត្រូវ​បាន​បរាជ័យ​ក្រោយ​ Mason Greenwood បាបជាប់​សង្ស័យ​នឹង​រឿង​ប្រើ​អំពើ​ហឹង្សា​ និង​គំរាម​សម្លាប់​សង្សារ​ ដែល​ត្រូវ​បាន​ព្យួរ​ឈ្មោះ​​ពី​ក្លឹប​ជា​បណ្ដោះ​អាសន្ន​សិន​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់