• 2020-12-13 19:15:30
  • បាល់ទាត់

Koeman ​ថា Barcelona ​នៅ​តែ​អាច​ឈ្នះ La Liga ​បាន​

  • 2020-12-13 19:15:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ FC Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម​ Levante ​ក្នុង​លទ្ធផល ​១-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ​។

​១​គ្រាប់​ជ័យជម្នះ​របស់​ក្រុម Barcelona ​នេះ ធ្វើ​បាន​សម្រេច​ដោយ Lionel Messi ​នៅ​នាទី​៧៦។ ​វា​ជា​ការ​ទទួល​បាន​៣​ពិន្ទុ​យ៉ាង​សំខាន់​សម្រាប់​ក្រុម ​ក្រោយ​ពី​ធ្វើ​មិន​បាន​ល្អ​សោះ​នៅ​ប៉ុន្មាន​កន្លង​មក​នេះ។ ​លោក Ronald Koeman ​នៅ​តែ​មាន​ទំនុក​ចិត្ត​ថា​ក្រុម​នឹង​ល្អ​ប្រសើរ​ឡើង​វិញ​មិន​ខាន ​នៅ​ខាង​មុខ​ទៀត។

​អ្នក​ចាត់ការ​ហុល្លង់​ខាង​លើ​បាន​បន្ដ​បែប​នេះ​ថា​៖ “ច្បាស់​ណាស់​ក្រុម​យើង​នៅ​តែ​អាច​ឈ្នះ​ពាន​បាន​។ ប្រសិន​បើ​យើង​ពង្រឹង​សមត្ថភាព​និង​ផ្ដល់​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង។ ​នៅ​សល់​ការ​ប្រកួត​ជា​ច្រើន​ទៀត ​វា​នៅ​តែ​បង្ហាញ​ថា​យើង​នៅ​មាន​សង្ឃឹម​ជា​និច្ច”។

​រំលឹក​ថា​៣​ពិន្ទុ​បន្ថែម​នៅ​យប់មិញ​នេះ បាន​ធ្វើ​ឱ្យ​ក្រុម Barcelona ​ចាញ់​ក្រុម​កំពូល​តារាង Real Sociedad ​ត្រឹម​៩​ពិន្ទុ​ប៉ុណ្ណោះ ​ខណៈ​ដែល​ពួកគេ​នៅ​សល់​២​ប្រកួត​ក្នុង​ដៃ​ទៀត៕

អត្ថបទ៖ វិធាវី

មតិយោបល់