- 2020-09-06 21:01:27
- បាល់ទាត់
ដើម្បីសង្គ្រោះជីវិតមិត្តរួមក្រុម Timothy ថាមិនខ្លាចបាត់បង់ម្រាមដៃឡើយ
- 2020-09-06 21:01:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើម្បីសង្គ្រោះជីវិតមិត្តរួមក្រុម Timothy ថាមិនខ្លាចបាត់បង់ម្រាមដៃឡើយ
ចន្លោះមិនឃើញ
ការប្រកួតដ៏ក្ដៅគគុករវាងភ្នំពេញក្រោន និងព្រះខ័នរាជស្វាយ នៅក្របខ័ណ្ឌលីគកំពូលកម្ពុជា កាលពីល្ងាចម្សិលមិញ ខ្សែប្រយុទ្ធមាឌធំ Timothy បានដណ្ដើមបាល់បុក ជួន ចាន់ចាវ (ត្រូវ១ជង្គង់ឆ្វេង) ដែលជាគ្នាឯងបណ្ដាលឱ្យបាត់បង់ស្មារតីលើទីលាន។
ដើម្បីសង្គ្រោះមិត្តរួមក្រុមភ្លាមៗនោះ Timothy បានយកម្រាមដៃបីរបស់ខ្លួនដាក់ចូលមាត់ ចាន់ចាវ ដើម្បីកុំឱ្យរូបគេខាំអណ្ដាត។ ចំពោះទង្វើនេះខ្សែប្រយុទ្ធនីហ្សេរីយ៉ា បានប្រាប់ Sabay ថា គេមិនខ្លាចបាត់បង់ម្រាមដៃឡើយ អ្វីដែលសំខាន់គឺជាសង្គ្រោះបឋមមិត្តរួមក្រុមជាមុនសិន។
Timothy បញ្ជាក់ថា ៖«ខ្ញុំអត់ខ្លាចដាច់ម្រាមដៃទេ អ្វីដែលខ្ញុំបារម្ភ គឺជួយគាត់ជាមុនសិន។ ខ្ញុំនឹងធ្វើរឿងនេះសម្រាប់អ្នករាល់គ្នា។ ខ្ញុំឈឺណាស់ ប៉ុន្តែយើងបានជួយគាត់»។
អតីតកីឡាករអង្គរថាយហ្គឺ បានបង្ហាញការសោកស្ដាយចំពោះហេតុការណ៍នេះ ហើយក៏សូមជូនពេឱ្យ ជួន ចាន់ចាវ ឆាប់ជាផងផងដែរ។ បើតាមសម្ដីរបស់ Timothy អម្បាញ់មិញនេះ ជួន ចាន់ចាវ មានអាការៈធូស្បើយឡើងវិញហើយ។
ក្នុងជំនួបដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជាសប្ដាហ៍ទី១៤ ជុំទី២ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ភ្នំពេញក្រោនយកឈ្នះព្រះខ័នរាជស្វាយរៀងក្នុងលទ្ធផល ២-១៕