• 2020-06-28 19:06:58
  • បាល់ទាត់

Pique ៖​យើង​ជា Barcelona ​ហើយ​ការ​ប្រជែង​ពាន​នៅ​មិន​ទាន់​ចប់​ទេ​

  • 2020-06-28 19:06:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Gerard Pique ​ជឿ​ជាក់​ថា​ការ​ប្រជែង​ពាន​រង្វាន់​ក្រុម Barcelona ​នៅ​មិន​ទាន់​បញ្ចប់​នោះ​ទេ ​បើ​ទោះ​ជា​បច្ចុប្បន្ន​កំពុង​ចាញ់​ក្រុម Real Madrid ​២​ពិន្ទុ​ក៏​ដោយ​។

​ក្រុម Barcelona ​បាន​ភ្លាត់​ស្មើ​២​ប្រកួត​មក​ហើយ​តាំង​ពី​បើក​រដូវកាល​វិញ​មក​នេះ។ ​ការ​បាត់​៤​ពិន្ទុ​នេះ​ហើយ ទើប​បាន​ជា​ធ្វើ​ឱ្យ​ក្រុម Real Madrid ​មាន​ឱកាស​ឆក់​យក​តំណែង​លេខ​១​របស់​គេ​វិញ។ ​តែ​បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​សម្រាប់​ខ្សែ​ការពារ Gerard Pique ​បាន​អះអាង​ថា​វា​មិន​ទាន់​បញ្ចប់​នោះ​ទេ ​ក្នុង​ការ​ប្រកួត​ប្រជែង​ពាន​រង្វាន់ La Liga ​នៅ​រដូវ​កាល​នេះ​។

​ខ្សែ​ការពារ​ខាង​លើ​បាន​និយាយ​ថា​៖ “សូម​គ្រប់​គ្នា​ចាំ​ថា ​យើង​ជា​ក្រុម Barcelona ​ហើយ​នេះ​គឺ​មិន​ទាន់​បញ្ចប់​នៃ​ការ​ប្រកួត​ប្រជែង​នោះ​ទេ។ ​ប្រយុទ្ធ​រហូត​ដល់​នាទី​ចុង​ក្រោយ​គឺ​ជា DNA ​របស់​យើង។ យើង​ត្រូវ​ងើប​មុខ​ឡើង ​ហើយ​សម្លឹង​ទៅ​ការ​ប្រកួត​ទល់​ក្រុម Atletico Madrid ​នៅ​ពេល​ខាង​មុខ​នេះ”៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់