• 2014-11-20 10:55:31
  • បាល់ទាត់

កូន​ប្រុស Pele ​ត្រូវ​ជាប់​គុក​៣៣​ឆ្នាំ​នៅ​ប្រេស៊ីល

  • 2014-11-20 10:55:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ប្រុស​វីរបុរស​បាល់​ទាត់​ប្រេស៊ីល​ Pele ​ដែល​មាន​ឈ្មោះ​ថា​ Edson Cholbi do Nascimento (Edinho) ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ ហើយ​ត្រូវ​បាន​តុលាការ​កាត់​ទោស​​ជាប់​គុក​ រយៈ​ពេល​៣៣​ឆ្នាំ​ ពី​បទ​លាង​លុយ​កខ្វក់​ និង​​ជួញ​ដូរ​ថ្នាំ​ញៀន។

 

 

Edinho ​ជាប់​ចោទ​ពី​បទ​លាង​លុយ​កខ្វក់​ និង​ជួញ​ដូរ​ថ្នាំ​ញៀន​នេះ​តាំង​ពី​ដើម​ឆ្នាំ​នេះ​ម៉្លេះ ​​ដោយ​​ត្រូវ​ជាប់​គុក​៣៣​ឆ្នាំ ​ប៉ុន្តែ​ដោយ​សារ​មាន​មេធាវី​ធានា​ ទើប​គេ​អាច​នៅ​ក្រៅ​ឃុំ​សិន​ជា​បណ្ដោះ​អាសន្ន​រហូត​ដល់​ការ​កាត់ក្ដី​ដឹង​ខុស​ត្រូវ។ រហូត​មក​ដល់​ម្សិល​មិញ​នេះ​ តុលា​ការ​ព្រហ្មទណ្ឌ​នៅ​ប្រទេស​ប្រេស៊ីល​បាន​បិទ​បញ្ចប់​រឿង​ក្ដី​នោះ​ ហើយ​សម្រេច​ថា​កូន​ប្រុស​របស់​ Pele ​ដែល​មាន​វ័យ​៤៤​ឆ្នាំ​រូប​នេះ​ត្រូវ​ជាប់​គុក​រយៈ​ពេល​៣៣​ឆ្នាំ​។

 

 

 

 

ចំពោះ​រឿង​ចាប់​ខ្លួន ​និង​បញ្ចប់​ក្ដី​ដោយ​តក់ក្រហល់​យ៉ាង​នេះ​ ខាង​មេធាវី​របស់ Edinho ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​​ ព្រោះ​ដំណើរ​ការ​រឿង​ក្ដី​ដូចជា​លឿន​ពេក ​ហើយ​ក៏​បាន​រៀប​ចំ​ឯកសារ​បន្ត​រឿង​ក្ដី​នេះ​ទៅ​តុលាការ​កំពូល​ទៀត​ដែរ។

 

Edinho ​ជា​អតីត​អ្នក​ចាំ​ទី​របស់​ក្លិប Santos ​ហើយ​រូប​គេ​ក៏​ធ្លាប់​ជាប់​ឃុំ​រយៈ​ពេល​៦​ខែ​ម្ដង​មក​ហើយ​នៅ​ឆ្នាំ​២០០៥​ពី​បទ​វាយ​គេ​ឯង​នៅ​ក្នុង​ក្លិប​ជាមួយ​ក្រុម​ឧក្រិដ្ឋជន៕

 

ចុច​អាន៖ វីរបុរស​បាល់ទាត់​ប្រេស៊ីល​ Pele ​ចូល​ពេទ្យ?

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖dailymail

មតិយោបល់