- 2017-10-09 01:25:49
- ព័ត៌មាន
ម៉ោង៣រសៀលខានស្អែកម៉ូតូធំ១២គ្រឿង ចាំទទួលកាយវប្បកម្មស្ពាយមេដាយពីម៉ុងហ្គោលី
- 2017-10-09 01:25:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ោង៣រសៀលខានស្អែកម៉ូតូធំ១២គ្រឿង ចាំទទួលកាយវប្បកម្មស្ពាយមេដាយពីម៉ុងហ្គោលី
ចន្លោះមិនឃើញ
ក្រុមកីឡាករកាយវប្បកម្មកម្ពុជា ដែលទើបឈ្នះបានមេដាយមាស ១ គ្រឿងប្រាក់ ១ គ្រឿង និងសំរឹទ្ធមួយគ្រឿង ពីព្រឹត្តិការណ៍ពិភពលោកលើកទី៩ នៅទីក្រុង Ulan Bator នៅប្រទេសម៉ុងហ្គោលី នឹងមកដល់កម្ពុជាវេលាម៉ោង ៣:០០ នាទីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ខានស្អែកនេះ ព្រមជាមួយម៉ូតូធំចំនួន ១២ គ្រឿងរង់ចាំទទួលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
កីឡាករដែលឈ្នះមេដាយមាសគឺ សំបូរ ណាន មេដាយប្រាក់ តឹក ប៊ុនវី និងមេដាយសំរឹទ្ធ ណុំ សុបិន្ត។ ការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកពិភពលោក លើកទី៩ នៅទីក្រុង Ulan Bator ប្រទេសម៉ុងហ្គោលី បានធ្វើឡើងកាលពីថ្ងៃទី២-៩ ខែតុលា ឆ្នាំ២០១៧នេះ៕