- 2022-12-20 05:25:02
- ព័ត៌មាន
PSG ចង់បន្តកុងត្រាឱ្យ Messi ក្រោយអាហ្សង់ទីនឈ្នះ World Cup
- 2022-12-20 05:25:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
PSG ចង់បន្តកុងត្រាឱ្យ Messi ក្រោយអាហ្សង់ទីនឈ្នះ World Cup
ចន្លោះមិនឃើញ
ក្លឹបយក្សបារាំង Paris Saint-Germain ចង់ផ្ដល់កុងត្រាបន្តឱ្យខ្សែប្រយុទ្ធ Lionel Messi ក្រោយពេលកីឡាកររូបនេះជួយឱ្យក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះពាន FIFA World Cup នៅប្រទេសកាតាកាលពីថ្ងៃអាទិត្យកន្លងទៅ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Goal។
Messi បានមករួមរស់ជាមួយក្លឹបបារាំង PSG អស់រយៈពេល ១ឆ្នាំមកហើយ ក្រោយចាកចេញពីក្លឹប Barcelona កាលពីឆ្នាំ២០២១។ កុងត្រាកីឡាកររូបនេះនឹងផុតសុពលភាពនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំក្រោយនេះ។
ជាមួយគ្នានេះដែរ នៅប៉ុន្មានរយៈចុងក្រោយនេះ គេតែងតែលេចឮនូវព័ត៌មានចចាមអារ៉ាមមួយចំនួនថា Messi គ្រោងនឹងបញ្ចប់អាជីពបាល់ទាត់របស់ខ្លួននៅស្រុកអាមេរិក៕