• 2022-12-15 05:12:21
  • ព័ត៌មាន

ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ប៉ះ​នឹង​បារាំង​នឹង​ជា​ប្រកួត​ជម្រើស​ជាតិ​ចុង​ក្រោយ​របស់ Messi

  • 2022-12-15 05:12:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​កីឡាករ​ Lionel Messi បាន​និយាយ​ប្រាប់​សន្និសីទ​កាសែត​កាល​ពី​ថ្មីៗ​នេះ​ថា ប្រកួត​ប៉ះ​នឹង​ស្រុក​បារាំង​នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ World Cup នឹង​ជា​ប្រកួត​ជម្រើស​ជាតិ​ចុង​ក្រោយ​របស់​ខ្លួន។

បូក​បញ្ចូល​ទាំង​លើក​នេះ​ទៀត Messi លេង​នៅ World Cup ចំនួន ៥ដង​មក​ហើយ។

«ខ្ញុំ​ពិត​ជា​សប្បាយចិត្ត​ណាស់ ដែល​អាច​បញ្ចប់​ដំណើរ​របស់​ខ្ញុំ​នៅ World Cup ហើយ​សប្បាយចិត្ត​ក្នុង​ការ​លេង​ប្រកួត​ចុង​ក្រោយ​នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ»។ នេះ​ជា​ការ​លើកឡើង​របស់​ Messi។

ស្រប​ពេល​ដែល​កីឡាករ​រូប​នេះ​មាន​អាយុ ៣៥ឆ្នាំ កីឡាករ​រូប​នេះ​បាន​ឱ្យ​ដឹង​ថា ខ្លួន​មិន​គិត​ថា​ខ្លួន​អាច​លេង World Cup បាន​ម្ដង​ទៀត​នោះ​ទេ ខណៈ​វ័យ​កាន់​តែ​ចាស់​ហើយ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់