• 2022-12-09 19:15:06
  • បាល់ទះ

កក្រើក​ហើយ​ខេត្ត​កំពង់ស្ពឺ​ថ្ងៃ​នេះ!​ Slamball​ យុន​ រាជ​ ប៉ះ​ ឌូក​ ក្ដូ​

  • 2022-12-09 19:15:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ដំណើរ​ឆ្ពោះ​ទៅ​ដណ្ដើម​ពាន​រង្វាន់​ Slamball​ ឈាន​ដល់​សប្ដាហ៍​ទី៧​ ហើយ​នៅ​ថ្ងៃ​នេះ ដែល​ជា​ការ​ប៉ះ​រវាង​ក្រុម​ពង្រូលកំពង់ស្ពឺ​ (យុន រាជ)​ និង​ក្រុម​នាគព្រៃវែង​ (ឌូក​ ក្កូ)​ នៅ​តារាង​សៅសាមីត​ វេលាម៉ោង៤​ល្ងាច។​

កម្មវិធីប្រកួត​ល្ងាច​នេះ

នេះ​ជា​ការ​ប្រកួត​រវាង​ក្រុម​ឈ្នះ​ប៉ះ​ក្រុម​ឈ្នះ​នៅ​សប្ដាហ៍​ទី៧​ ដែល​ធ្វើ​ឡើង​លើ​ទឹកដី​ខេត្ត​កំពង់ស្ពឺ។​ គូ​នេះ​អាច​ចាត់ចូល​ជា​គូ​ពិសេស​ហើយ​ ព្រោះ​មាន​សុទ្ធតែ​ស្មាត់​ល្បី​ៗ​នៅ​ស្រុក​ខ្មែរ​ដូច​ជា​ ពង្រូលកំពង់ស្ពឺ​ ស្មាត់យុន​ ស្មាត់រាជ​ ទូច​អង្គរក្ស​ជា​ដើម។​ ចំណែក​ក្រុម​ភ្ញៀវ​នាគព្រៃវែង​មាន​ដូច​ជា​ ស្មាត់​ឌូក​ ស្មាត់​ក្ដូ។​

បើ​ល្អ​ប៉ះ​ល្អ​ដូច​គ្នា​យ៉ាង​នេះ​តើ​នរណា​នឹង​ជា​អ្នក​ដណ្ដើម​ជ័យជម្នះ​បាន​ទៅ​សម្រាប់​ការ​ប្រកួត​ល្ងាច​ម៉ោង​៤​នេះ។​ មាន​តែ​រង់ចាំ​មើល​ពេល​ប្រកួត​ផ្ទាល់​ប៉ុណ្ណោះ​ថា​នរណា​ខ្លាំង​ជាង​នរណា​នា​ជំនួប​ឆ្ពោះ​ទៅ​ការ​កាន់កាប់​ពាន​ Slamball។​

ស្មាត់យុន

រំលឹក​ដែរ​ថា​ ពាន​រង្វាន់​បាល់ទះ​ Slamaball​ នេះ​គឺ​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ Sabay​ និង​ Anchor​ ក្នុង​គោល​បំណង​រួម​ចំណែក​ផ្សព្វផ្សាយ​វិស័យ​កីឡា​បាល់ទះ​នៅ​កម្ពុជា។​ អ្នក​ចង់​ទស្សនា​អាច​អញ្ជើញ​ទៅ​តារាង​សៅសាមីត​ ក្នុង​ខេត្ត​កំពង់ស្ពឺ។​ ដោយ​ឡែក​អ្នក​ចង់​ទស្សនា​តាម​កាន់ការ​ឡាយ​ (Live) ​វេលា​ម៉ោង​ ៤​ល្ងាច​អាច​ទៅ​កាន់​ហ្វេសបុក​ផេក​ Sabay News Sport​ និង​ក្រុមហ៊ុន​ Anchor៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់