- 2022-07-12 16:43:02
- កីឡាផ្សេងៗ
NOCC របស់សិង្ហបុរី ប្រាប់ពីហេតុផលមួយ ដើម្បីអាចឲ្យកម្ពុជាយកមេដាយច្រើននៅស៊ីហ្គេម២០២៣
- 2022-07-12 16:43:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
NOCC របស់សិង្ហបុរី ប្រាប់ពីហេតុផលមួយ ដើម្បីអាចឲ្យកម្ពុជាយកមេដាយច្រើននៅស៊ីហ្គេម២០២៣
ចន្លោះមិនឃើញ
លោក Chris Chan អគ្គលេខាធិការគណៈកម្មការជាតិអូឡាំពិកសិង្ហបុរីរី ជឿថាកម្ពុជានឹងទទួលបានមេដាយកាន់តែច្រើននាអំឡុងស៊ីហ្គេមឆ្នាំក្រោយ សម្រាប់ការធ្វើម្ចាស់ផ្ទះរបស់កម្ពុជា ប្រសិនបើប្រទេសនេះផ្ដោតលើការស្នើសុំជំនួយគ្រូបង្វឹកកម្រិតខ្ពស់មកពីក្រៅប្រទេសឲ្យជួយ។
ដែលការលើកឡើងនេះបន្ទាប់ពីលោកបានមកចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា នៅកម្ពុជា ព្រមទាំងបានធ្វើការទស្សនកិច្ចនៅពហុកីឡដ្ឋានជាតិ និងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលប្រើប្រាស់សម្រាប់ប្រកួត។
ថ្នាក់ដឹកនាំខាងលើបានមានប្រសាសន៍យ៉ាងដូច្នេះថា «...រាល់ថ្ងៃទីលានហ្វឹកហាត់ស្តាតកម្ពុជាគឺមានគ្រប់គ្រាន់ ចឹងខ្ញុំគិតថា ពាក់ព័ន្ធរឿងបច្ចេកទេស ហើយនិងគ្រូបង្វឹកដែលមានលក្ខណៈស្តង់ដារកម្រិតខ្ពស់ជំនាញច្បាស់លាស់។ បើសិនកម្ពុជាមិនមានការជួយពីសហព័ន្ធកីឡាអន្តរជាតិទេប្រទេសដែលជាសមាជិកអាស៊ីអាគ្នេយ៍អាចជួយគ្នាបាន ប្រសិនបើកម្ពុជាផ្ដោតទៅលើរឿងហ្នឹងនោះកម្ពុជា នឹងអាចមានមេដាយកាន់តែច្រើនសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនោះ»។
លោកបន្ថែមថា « ក្នុងការធ្វើដំណើរមកកាន់ប្រទេសដែលគ្រោងធ្វើម្ចាស់ផ្ទះលើកដំបូងចឹង ភាគច្រើនខ្ញុំឃើញថា ស្តាតអីមិនដែលរួចរាល់ទាំងស្រុងទេ ភាគច្រើនទើបតែចាប់ផ្ដើម និងកំពុងធ្វើអីចឹងទៅ។ តែនេះខ្ញុំឃើញថា កម្ពុជាបានរួចរាល់អស់ហើយមានលក្ខណៈស្រស់ស្អាត និងត្រូវស្តង់ដារទៀត។ ខ្ញុំមានអារម្មណ៍ថា រំភើបហើយខ្ញុំសឹងតែមិនគួរឲ្យជឿថាប្រទេសកម្ពុជាធ្វើបានល្អយ៉ាងនេះ។ បើនិយាយពីរចនាបថទៀតសោតថ្វីត្បិតថា ចិនអ្នកធ្វើមែនតែមើលទៅមានលក្ខណៈខ្មែរស្រស់ស្អាតមែនទែន»៕