- 2022-07-12 00:04:07
- កីឡាផ្សេងៗ
ប្រធានប្រតិភូហ្វីលីពីន សរសើរ ពហុកីឡដ្ឋានមរតកតេជោ ជាកីឡដ្ឋានស្ដង់ដាកម្រិតខ្ពស់
- 2022-07-12 00:04:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានប្រតិភូហ្វីលីពីន សរសើរ ពហុកីឡដ្ឋានមរតកតេជោ ជាកីឡដ្ឋានស្ដង់ដាកម្រិតខ្ពស់
ចន្លោះមិនឃើញ
លោក Valeriano L.Floro II ប្រធានប្រតិភូហ្វីលីពីនដែល មកចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា នៅកម្ពុជា បានបង្ហាញអារម្មណ៍ពេញចិត្តចំពោះពហុកីឡដ្ឋានជាតិមរតកតេជោ និងចាត់ទុកជាប្រភេទកីឡដ្ឋានស្ដង់ដាកម្រិតខ្ពស់។
ក្នុងដំណើរទស្សនកិច្ចនៅពហុកីឡដ្ឋានជាតិ និងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលប្រើប្រាស់សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំក្រោយនៅកម្ពុជា កាលពីរសៀលថ្ងៃទី១១ ខែកក្កដា ម្សិលមិញ លោក Valeriano Floro II បានចាប់អារម្មណ៍ខ្លាំងលើពហុកីឡដ្ឋានជាតិមតរកតេជោ ដែលជាពហុកីឡដ្ឋានថ្មី ដ្បិតលោកធ្លាប់បានធ្វើដំណើរទៅប្រទេសជឿនលឿនជាច្រើន លោកឃើញស្ថិតក្នុងកម្រិតដូចគ្នា។
លោក Valeriano Floro II បាននិយាយដូច្នេះថា ៖«ខ្ញុំពិតជាមានការចាប់អារម្មណ៍ខ្លាំងណាស់។ អ្នកអាចធ្វើវាបាន ហើយគ្រប់យ៉ាងមើលទៅវាកម្រិតខ្ពស់។ ខ្ញុំពិតជាចាប់អារម្មណ៍ខ្លាំង មានមោទកភាព និងរីករាយក្នុងការក្លាយទៅជាផ្នែកមួយនៃព្រឹត្តិការណ៍នេះ។ អរគុណដែលនាំឲ្យមានពួកយើងចូលរួម»។
«ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង និងពិសេសបំផុតនោះ គឺកីឡដ្ឋាននេះ (ពហុកីឡដ្ឋានជាតិមតរកតេជោ)។ វាដូចជានៅប្រទេសជឿនលឿនដែលគេមានរួចជាស្រេចអ៊ីចឹង។ ខ្ញុំចង់បានន័យថា ខ្ញុំបានទៅប្រទេសជឿនលឿនជាច្រើន ហើយកីឡដ្ឋាននេះគឺដូចទៅនឹងកីឡដ្ឋានទាំងនោះ ជាមួយនឹងគ្រឿងបរិក្ខាទំនើបៗ»។ លោកបានសង្កត់ធ្ងន់៕