• 2022-04-23 02:38:57
  • កីឡា​ផ្សេង​ៗ

Khmer Rally Raid Practice 2022 រៀបចំ​ឡើង​ជា​ការ​ផ្សព្វផ្សាយ​កីឡា​ប្រណាំង​ឡាន​ ម៉ូតូ​

  • 2022-04-23 02:38:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Khmer Rally Raid Practice 2022​ ដែល​ជា​កម្មវិធី​ប្រណាំង​ឡាន​ ម៉ូតូ​ ឆ្លងកាត់​ឧបសគ្គ​ និង​ឆ្លងកាត់​ជា​ច្រើន​ខេត្ត​នៅ​ថ្ងៃ​ទី១៤ ​ឧសភា​ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ពង្រីក​ការ​ផ្សព្វផ្សាយ​ និង​ស្វែង​រក​ធនធាន​បន្ថែម​ផ្នែក​កីឡា​នេះ។​

រូបភាពផ្ដល់ជូន

លោក​ ហូ​ សិទ្ធិគុណ​ ក្រុម​ការងារ​ Kara​ កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ កម្មវិធី​ប្រណាំង​យាន្តយន្ត​ឆ្លងកាត់​ឧបសគ្គ​ ឬ​ Khmer Rally Raid Practice 2022​ នេះ​គឺ​កំពុង​ទទួល​បាន​ការ​ចុះឈ្មោះ​ជា​បន្តបន្ទាប់​ទាំង​ផ្នែក​ឡាន​ និង​ម៉ូតូ។​

រូបភាពផ្ដល់ជូន

តំណាង​ក្រុម​ការងារ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ចំពោះ​គោល​បំណង​នៃ​កម្មវិធី​ប្រណាំង​នេះ​គឺ​មាន​ច្រើន​ដូច​ជា​ បណ្ដុះ​ធនធាន​បង្កើន​បទ​ពិសោធ​កីឡាករ​ថ្មីៗ​ ពង្រីក​ផ្សព្វផ្សាយ​ឲ្យ​បាន​ផុលផុស​លើ​វិស័យ​កីឡា​យន្តយាន​នេះ។​ ជា​មួយ​គ្នា​នេះ​ដែរ​ក៏​ជា​ការ​រួម​ចំណែក​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ផ្សេងៗ​របស់​កម្ពុជា​ និង​ពិសេស​ទៀត​នោះ​គឺ​ការ​រៀបចំ​ការ​ប្រកួត​ទាំង​ស្រុង​ដោយ​ធនធាន​ខ្មែរ​សុទ្ធសាធ​ដោយ​ខ្លួន​ឯង។​

រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ កម្មវិធី​ប្រណាំង​យន្តយាន​ឆ្លងកាត់​ឧបសគ្គ​ ឬ​ Khmer Rally Raid Practice 2022​ និង​ធ្វើ​ឡើង​នៅ​ភ្នំពេញ​ កំពត​ និង​កំពង់សិលា​ ចាប់​ពី​ថ្ងៃ​ទី១៤​ ដល់​ ១៥​ ខែ​ឧសភា​ ឆ្នាំ​២០២២។​ ប្រសិន​លោក​អ្នក​ចាប់​អារម្មណ៍​ចង់​ចូលរួម​អាច​ទាក់ទង​ទៅ​កាន់​ផេន​ KARA​ បាន៕​

រូបភាពផ្ដល់ជូន

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់