• 2022-04-21 01:46:59
  • ប្រដាល់

នៅ ស្រីពៅ៖​ ខ្ញុំ​ហាត់​ត្រៀម​ជាង​១ឆ្នាំ​ហើយ​ស៊ីហ្គេម​ខ្ញុំ​នឹង​ប្រឹង​យក​មេដាយ​ជូន​ជាតិ​

  • 2022-04-21 01:46:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ជើង​ខ្លាំង​របស់​កម្ពុជា​ នៅ​ ស្រីពៅ​ ថា​រូប​គេ​ហ្វឹកហាត់​ត្រៀម​អស់​រយៈពេល​ជាង​១ឆ្នាំ​ហើយ​ ដូច្នេះ​ស៊ីហ្គេម​ ខែ​ក្រោយ​នេះ​នឹង​ប្រឹង​ប្រកួត​យក​មេដាយ​ជូន​ជាតិ​ឲ្យ​បាន។​

ស្រីពៅ ពេលឈ្នះចិន

នៅ​ ស្រីពៅ​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ថ្មីៗ​នេះ​នៅ​សៀមរាប​គឺ​បាន​ផ្ដល់​បទ​ពិសោធ​ច្រើន​ដល់​រូប​គេ​ជា​ពិសេស​វិញ្ញាសា​ Kick Boxing។​ បើ​ប៉ះ​គេ​ល្អ​ដៃ​តើ​គួរ​ទប់ទល់​ ឬ​ប្រើ​យុទ្ធ​សាស្ត្រវ៉ៃ​តបត​វិញ​យ៉ាង​ណា។​

ជម្រើស​ជាតិ​ផ្នែក​ Kick Boxing​ ខាង​លើ​នេះ​បញ្ជាក់​ច្បាស់ៗ​ថា​រូប​គេ​ខំប្រឹង​ហ្វឹកហាត់​យូរ​ហើយ​ជាងមួយ​ឆ្នាំ​ ដូច្នេះ​ការ​ប្រកួត​ស៊ីហ្គេម​ លើក​ទី៣១​ អំឡុង​ខែ​ក្រោយ​នេះ​នឹង​ប្រឹង​ប្រែង​បំផុត​ដើម្បី​ឈ្នះ​មេដាយ​ជូន​ជាតិ​ឲ្យ​បាន។​

ស្រីពៅ ពេលឈ្នះចិន

រំលឹក​ដែរ​ថា​ សហព័ន្ធ​ Kick Boxing​ នឹង​បញ្ជូន​កីឡាករ​ កីឡា​ការិនី​សរុប​៩នាក់​ទៅ​ប្រជែង​មេដាយ​ស៊ីហ្គេម​ លើក​ទី៣​១​ ឆ្នាំ​២០២២​ អំឡុង​ខែ​ឧសភា​ខាង​មុខ​នេះ​ឯ​ប្រទេស​វៀតណាម។​ ស្រីពៅ​ ក៏​ជា​កីឡា​ការិនី​ជម្រើស​ជាតិ​នឹង​ត្រូវ​ចេញ​ទៅប្រកួត​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់