- 2022-04-04 00:25:19
- ប្រដាល់
ទួន ប៉េ ឈ្នះ១ប្រកួតលើ ពេជ្រ ប៊ុនសិទ្ធ ផ្អើលគុនខ្មែរ
- 2022-04-04 00:25:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទួន ប៉េ ឈ្នះ១ប្រកួតលើ ពេជ្រ ប៊ុនសិទ្ធ ផ្អើលគុនខ្មែរ
ចន្លោះមិនឃើញ
ការឈ្នះរបស់ ទួន ប៉េ កាលពីថ្ងៃសុក្រ ទី១ មេសា នៅសង្វៀនបាយ័នគឺធ្វើឲ្យចរន្តគុនខ្មែរផ្ទុះការលើកឡើងជាហូរហែ និងចង់ផ្គូផ្គងដើម្បីសាកក្បាច់គុនជាមួយថៃរូបនេះនៅប្រកួតបន្ទាប់ទៀត។
ខ្លាចាស់របស់ថៃខាងលើនេះគឺដូចដឹងស្រាប់ថាធ្លាប់មកប្រឡូកសង្វៀននៅខ្មែររាប់ភ្លេចទៅហើយ និងធ្លាប់ធ្វើឲ្យអ្នកលេងគុនខ្មែរចត់បាយក៏ច្រើននាក់ដែរ។ យ៉ាងណាការយកឈ្នះកីឡាករ ពេជ្រ ប៊ុនសិទ្ធ ដែលកំពុងឡើងដៃកាលពីសុក្រ គឺធ្វើឲ្យអ្នកគាំទ្រគុនខ្មែរហាក់មិនសុខចិត្ត និងផ្គូផ្គងស្វែងរកអ្នកផ្សេងទៀតដើម្បីប្រកួតជាមួយ ឬសងសឹកវិញ។
មិនថាអ្នកគាំទ្រគុនខ្មែរនោះទេ ក៏មានកីឡាករខ្មែរច្រើននាក់ដែរដែលបញ្ចេញយោបល់រឿង ទួន ប៉េ និងខ្លះទៀតចង់សាកខ្លួនឯងផង។ ចំណែកកីឡាករ កាន់ ម៉េងហុង ក៏បានសរសើរពីសមត្ថភាព ទួន ប៉េ ថាល្អក្បាច់ និងកម្លាំងទៀតផង។
រំលឹកដែរថា កីឡាករថៃ ទួន ប៉េ ឈ្នះពិន្ទុលើ ពេជ្រ ប៊ុនសិទ្ធ កាលពីថ្ងៃសុក្រ ទី១ មេសា ២០២២ នៅសង្វៀនគូបូតា បាយ័ន។ អ្នកប្រដាល់រូបនេះធ្លាប់ខ្មែរច្រើនរូប និងធ្លាប់ចាញ់ វណ្ណថង ផងដែរ។ យ៉ាងណាតាំងពីផ្ទុះកូវីដមករូបគេក៏ដូចជាកីឡាករថៃផ្សេងទៀតគឺអាក់ខានមកខ្មែរប្រហែល ២-៣ ឆ្នាំដូចគ្នា។៕
វីដេអូប្រកួត៖