- 2022-03-08 19:53:38
- កីឡាផ្សេងៗ
ហេង ច័ន្ទសុគន្ធា៖ វ័យ ២២ឆ្នាំ ប៉ុន្តែសមត្ថភាពមិនធម្មតាអាចប្រជែងជាមួយ អ៊ុន ស្រីយ៉ា
- 2022-03-08 19:53:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេង ច័ន្ទសុគន្ធា៖ វ័យ ២២ឆ្នាំ ប៉ុន្តែសមត្ថភាពមិនធម្មតាអាចប្រជែងជាមួយ អ៊ុន ស្រីយ៉ា
ចន្លោះមិនឃើញ
កីឡាការិនីប៉េតង់ ហេង ច័ន្ទសុគន្ធា វ័យទើប ២២ឆ្នាំទេ ប៉ុន្តែមានសមត្ថភាពមិនធម្មតាឈ្នះជាបន្តបន្ទាប់រហូតអាចឡើងវគ្គផ្ដាច់ព្រ័ត្រប្រជែងជាមួយកីឡាការិនីឈុតធំជម្រើសជាតិ អ៊ុន ស្រីយ៉ា ដែលមានបទពិសោធជោកជាំ។
ហេង ច័ន្ទសុគន្ធា បានឲ្យដឹងថា បើទោះជាប្រកួតផ្ដាច់ព្រ័ត្រមិនឈ្នះរៀមច្បង អ៊ុន ស្រីយ៉ា ក្ដីប៉ុន្តែមានចិត្តសប្បាយរីករាយដែលបានឡើងមកប៉ះជើងខ្លាំងលំដាប់ប្រទេសដែលពោរពេញដោយបទពិសោធ។
កីឡាការិនីវ័យ ២២ឆ្នាំរូបនេះសរសើររៀមច្បង អ៊ុន ស្រីយ៉ា លេងល្អ និងជាកីឡាការិនីមានបទពិសោធច្រើនលើឆាកអន្តរជាតិ។ សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រវិញ្ញាសា វាយយកពិន្ទុ នេះគឺវាយត្រូវគ្រប់រូបភាពតែម្ដង។ ចំពោះខ្លួនវិញគឺបានបទពិសោធច្រើនពីរៀមច្បង អ៊ុន ស្រីយ៉ា ដែលបានបង្ហាត់បង្ហាញកន្លងមកដូចជាការតាំងអារម្មណ៍ឲ្យមូល លេងដោយមិនខ្លាចអ្វីជាដើម។
រំលឹកដែរថា ហេង ច័ន្ទសុគន្ធា បានមេដាយប្រាក់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ លើវិញ្ញាសា វាយយកពិន្ទុ ផ្នែកនារីបន្ទាប់ពីចាញ់កីឡាការិនី អ៊ុន ស្រីយ៉ា ដោយលទ្ធផល ១៩-១៥។ សហព័ន្ធប៊ូល និងប៉េតង់ បានបញ្ចប់ជើងឯកថ្នាក់ជាតិ ២០២១ របស់ខ្លួនហើយកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ នៅទីលានសកលវិទ្យាល័យភូមិន្ទភ្នំពេញ៕