• 2022-03-03 21:29:59
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កីឡាប៊ូល​​ ចាប់​ផ្ដើម​ប្រកួត​ជើងឯក​ថ្នាក់​ជាតិរបស់​ខ្លួន​រយៈពេល​ ៣ថ្ងៃ​ ចម្រាញ់​រក​ជើង​ខ្លាំង​

  • 2022-03-03 21:29:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ប៊ូល​ និង​ប៉េតង់​កម្ពុជា​ ព្រឹកមិញ​នេះ​បាន​ធ្វើ​ពិធី​បើក​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ២០២១​ របស់​ខ្លួន​ដើម្បី​ចម្រាញ់​រក​ជើង​ខ្លាំង​ និង​ក្រុម​មាន​សមត្ថភាព​លេចធ្លោ។​

ទិដ្ឋភាពព្រឹកមិញ

ឯកឧត្ដម​ ស​ សុខា​ លើក​ឡើង​ថា​ ក្នុង​ប្រធាន​សហព័ន្ធ​សូម​កោតសរសើរ​ដល់​មន្ត្រី​ លោក​គ្រូ​ អ្នក​គ្រូ​ទាំង​អស់​ដែល​បាន​យក​ចិត្ត​ទុកដាក់​ដឹកនាំ​សហព័ន្ធ​ឆ្ពោះ​ទៅ​រក​ភាព​រីកចម្រើន​ និង​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព​ជា​ការ​ត្រៀម​ស៊ីហ្គេម​ លើក​ទី៣១​ និង​ ៣២​ កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​

ប្រធាន​សហព័ន្ធ​ខាង​លើ​នេះ​ក៏​បាន​សរសើរ​ពី​ការ​រីកចម្រើន​ក្រុម​យុវជន​តាម​បណ្ដា​ខេត្ត​នានា​ដែល​មាន​សមត្ថភាព​លេច​ធ្លោ​ និង​មាន​បទ​ពិសោធ​ប្រកួត​គួរ​ឲ្យ​កត់សម្គាល់​ដែល​អាច​ប្រជែង​ជា​មួយ​ក្រុម​ខ្លាំង​ដូច​ជា​ជម្រើស​ជាតិ​ទៀត​ផង។​ ដូច្នេះ​សូម​លោក​គ្រូ​ អ្នក​គ្រូ​បន្ត​ប្រឹងប្រែង​ជំរុញ​ និង​លើក​ទឹកចិត្ត​ដល់​ក្រុម​យុវជន​បន្ត​ទៀត​ដើម្បី​ជា​ធនធាន​ស្នង​អ្នក​​ចាស់ៗ។​

ទិដ្ឋភាពព្រឹកមិញ

ចំពោះ​ការ​ប្រកួត​នៅ​ព្រឹក​នេះ​សូម​កីឡាករ​ កីឡា​ការិនី​ចូលរួម​ទាំង​អស់​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​ និង​ព្យាយាម​កែ​តម្រូវ​ចំណុច​ខ្វះខាត​របស់​ខ្លួន​ដែល​ធ្វើ​មិន​បាន​ល្អ។​ ចំណែក​អ្នក​ដែល​ឈ្នះ​ការ​ប្រកួត​ក៏​បន្ត​ខំប្រឹង​ហ្វឹកហាត់​បន្ថែម​ទៀត​ដែរ​មិន​ត្រូវ​បណ្ដោយ​នោះ​ទេ។​

ទិដ្ឋភាពព្រឹកមិញ

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​ប៊ូល​ និង​ប៉េតង់​ ធ្វើ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​ព្រឹកមិញ​នេះ​វិទ្យាស្ថាន​អប់រំ​កាយ​ និង​កីឡា។​ ការ​ប្រកួត​នេះ​ចាប់​ពី​ថ្ងៃទី៤​ ដល់​ ៦​ ខែ​មីនា​ ២០២២​ ក្នុង​នោះ​ប្រកួត​ ៦​វិញ្ញាសា​ ៣ទល់​៣​ បុរស-នារី​ វាយ​យក​ពិន្ទុ​ បុរស-នារី​ និង​យុវជន​ បុរស-នារី៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់