• 2021-12-28 02:13:48
  • កីឡា​ផ្សេង​ៗ

កីឡា​ការ៉ាតេ៖​ ឈ្នះ​មេដាយ​សំរឹទ្ធ​២គ្រឿង​ពី​ជើងឯក​អាស៊ី​ បញ្ជាក់​ពី​ជោគជ័យ​លើ​២ចំណុច​ធំៗ​

  • 2021-12-28 02:13:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

CAMSOC​ ការ​ឈ្នះ​មេដាយ​២គ្រឿង​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​អាស៊ី​ លើក​ទី១៧​ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​កាហ្សាក់ស្ថាន​ថ្មី​ៗ​នេះ​បញ្ជាក់​ពី​ភាព​ជោគជ័យ​២ចំណុច​ធំៗ​របស់​កីឡា​ការ៉ាតេ​កម្ពុជា​ក្រោយ​ការ​ខំប្រឹង​ប្រែង​ខ្លាំង​មក​នេះ។​

រូបភាពលើផេក CAMSOC

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ តំណាង​ CAMSOC​ បាន​ឲ្យ​ដឹង​ថា​ការ​ឈ្នះ​មេដាយ​សំរឹទ្ធ​លើក​នេះ​របស់​កីឡា​ការ៉ាតេ​គឺ​ទទួល​បាន​ជោគជ័យ​២​ ទី១​ ជា​មេដាយ​ដំបូង​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ​ដែល​ពី​មុន​មក​គឺ​មិន​ធ្លាប់​បាន​ឈ្នះ​ឡើយ។​ ចំណែក​ទី២​ នោះ​គឺ​អាជ្ញាកណ្ដាល​ការ៉ាតេ​ ចំនួន​៥រូប​បាន​ប្រឡង​ជាប់​ជា​អាជ្ញាកណ្ដាល​អន្តរជាតិ។​

រូបភាពលើផេក CAMSOC

ឯកឧត្ដម​​បន្ថែម​ទៀត​ថា​ ចំណុច​ទាំង​២ខាង​លើ​នេះ​គឺ​ជា​អ្វី​ដែល​ CAMSOC ​ក៏​ដូច​ជា​ប្រធាន​សហព័ន្ធ​បណ្ឌិត​សភាចារ​បាន​ជំរុញ​ឲ្យ​កីឡា​ការ៉ាតេ​ក្លាយ​ជា​ប្រភេទ​កីឡា​មាន​សក្ដានុពល​ក្នុង​តំបន់​ និង​អាស៊ី​ ជា​ពិសេស​នៅ​ស៊ីហ្គេម​ ២០២៣។​

រូបភាពលើផេក CAMSOC

ព្រឹត្តិការណ៍​ The 17th Asian Karate Championship Seniors ២០២១​ ប្រកួត​ចាប់​ពី​ថ្ងៃ​ទី១៩​-២២​ ខែ​ធ្នូ​ កន្លងទៅ។ ​ប្រតិភូ និង​អាជ្ញាកណ្ដាល​ កម្ពុជា​ក៏​បាន​បញ្ជូន​កីឡាករ-កីឡា​ការិនី​ ១៥នាក់ចូលរួម។ កម្ពុជា​ឈ្នះ​មេដាយ​សំរឹទ្ធ​ ២គ្រឿង​ រួមមាន​កីឡាការិនី លឹម សុខវិច្ឆិកា​ និង​កីឡាការិនី ឆន ស្រីភា៕​ អត្ថបទកែសម្រួលពី Cambodia 2023

រូបភាពលើផេក CAMSOC

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់