- 2021-08-02 07:21:54
- កីឡាផ្សេងៗ
ចង់ជួយលើកតម្ដើង ខេស៊ី បាណេត ចំណាយថវិកា ៦០០០ដុល្លារទិញស្បែកជើងជូនក្រុមកីឡាចំបាប់
- 2021-08-02 07:21:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ជួយលើកតម្ដើង ខេស៊ី បាណេត ចំណាយថវិកា ៦០០០ដុល្លារទិញស្បែកជើងជូនក្រុមកីឡាចំបាប់
ចន្លោះមិនឃើញ
លោក ខេស៊ី បាណេត បានចំណាយជាថវិកាខ្ទង់ ៦០០០ដុល្លារ ទិញសប្បែកជើងកម្រិតគុណភាបស្ដង់ដា ៣៧គូជូនកីឡាករ កីឡាការិនីចំបាប់សម្រាប់ប្រើប្រាស់ដល់ការហ្វឹកហាត់ និងប្រកួត។
លោក ខេស៊ី បាណេត ដែលជាអនុប្រធានសហព័ន្ធកីឡាចំបាប់បានឲ្យដឹងថា ស្បែកជើងដែលផ្ដល់ជូនក្រុមកីឡាចំបាប់នេះគឺជាផលិតផលរបស់អាមេរិក វាមានគុណភាពខ្ពស់ និងត្រូវស្ដងដារហ្វឹកហាត់ក៏ដូចជាប្រកួតតែម្ដង។
ការផ្ដល់ជូនជាស្បែកជើងនេះគឺមានសារសំខាន់ណាស់ដល់កីឡាករ កីឡាការិនីចំបាប់ ព្រោះវាជួយដល់ការហ្វឹកហាត់កាន់តែល្អ ងាយស្រួលជាងមុន និងរឹតតែមានលទ្ធភាពខ្ពស់ក្នុងការប្រជែងយកជ័យជម្នះលើការប្រកួតនានាលើឆាកអន្តរជាតិ។
អនុប្រធានរូបនេះបន្ថែមទៀតថា នេះក៏ជាការលើកទឹកចិត្តមួយ និងជាការរួមចំណែកលើកតង្កើនវិស័យកីឡាចំបាប់ឲ្យរឹតតែរីកចម្រើនបន្ថែមទៀត។ ស្បែកជើងនេះនឹងធ្វើឲ្យក្រុមកីឡាចំបាប់មានសន្កាពនុពលក្នុងការប្រកួតនៅស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅវៀតណាម ខាងមុខនេះ។
រំលឹកដែរថា ស្បែកទាំង ៣៧គូដែលលោក ខេស៊ី បាណេត ទិញមកជូនក្រុមកីឡាចំបាប់នេះចំណាយថវិកាខ្ទង់ ៦០០០ដុល្លារ។ ការប្រគល់ធ្វើឡើងនៅព្រឹកមិញនេះនៅឯសាសា CamEd Business School និងទទួលដោយលោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធចំបាប់៕