- 2021-06-21 23:42:08
- កីឡាផ្សេងៗ
ពិតជាដំណឹងដ៏រីករាយ! ស្រួង ភាវី ឈ្នះមេដាយមាសកម្រិតពិភពលោកតំណាងឲ្យកម្ពុជា
- 2021-06-21 23:42:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតជាដំណឹងដ៏រីករាយ! ស្រួង ភាវី ឈ្នះមេដាយមាសកម្រិតពិភពលោកតំណាងឲ្យកម្ពុជា
ចន្លោះមិនឃើញ
កាលពីរសៀលម្សិលមិញនេះ ស្រួង ភាវី បានយកឈ្នះកីឡាការិនីរបស់កូរ៉េដោយលទ្ធផល៣-០ សម្រាប់ការប្រកួតព្រឹត្តិការណ៍កីឡាប៊ីយ៉ា និង ស្នូកឃ័រ (ការ៉ុម) កម្រិតពិភពលោកដ៏ធំបំផុតនៅប្រទេសកូរ៉េខាងត្បូង។
តាមការបញ្ជាក់របស់ ភាវី បានឲ្យដឹងមុននេះថា ខ្លួនកំពុងធ្វើដំណើរទៅផ្ទះវិញហើយ ក្រោយប្រកួតចប់ម្សិលមិញ។ ការប្រកួតនេះរូបគេគឺប្រកួតតំណាងឲ្យកម្ពុជា ឲ្យធ្វើទង់ជាតិកម្ពុជាបង្ហូតឡើងក្នុងព្រឹត្តិការណ៍កម្រិតពិភពលោក ដើម្បីបង្ហាញឲ្យពិភពលោកបានដឹងថា កម្ពុជាពិតជាអស្ចារ្យ។
កីឡាការិនីខាងលើបង្ហើបទៀតថា ការប្រកួតនេះចាប់ផ្ដើមមកចាប់ពីថ្ងៃទី១៤ ខែមិថុនា ប៉ុន្តែរូបគេមិនបង្ហាញឲ្យប្រិយមិត្តបានដឹងឡើយ ប៉ុន្តែពេលនេះកម្មវិធីនេះបានបញ្ចប់ហើយរូបគេពិតជារីករាយណាស់ ដោយសារអាចប្រជែងបានលទ្ធផលលេខ១ជូនកម្ពុជា។
ស្រួង ភាវី ធ្លាប់ឈ្នះមេដាយមាសកម្រិតអាស៊ីជូនកម្ពុជាកាលឆ្នាំ២០១៨ជូនម្ដងហើយ។ ជាងនេះទៅទៀតគេក៏បានក្លាយជាកីឡាការិនីឆ្នើមប្រចាំទ្វីបអាស៊ីលើប្រភេទកីឡាស្នូឃ័រ(ការ៉ុម) ក្នុងឆ្នាំ២០១៩ ផងដែរ៕