- 2019-01-15 01:35:03
- កីឡាផ្សេងៗ
មេដាយមាស Asean Games ធ្វើឲ្យគេស្គាល់ និងហាត់កីឡាជឺជីតស៊ូច្រើន
- 2019-01-15 01:35:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេដាយមាស Asean Games ធ្វើឲ្យគេស្គាល់ និងហាត់កីឡាជឺជីតស៊ូច្រើន
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធកីឡាជឺជីតស៊ូ ឥលូវមានគេស្គាល់ និងចូលហ្វឹកហាត់ច្រើន បន្ទាប់ពីកីឡាការិនី ខាន់ ជេសា ឈ្នះមេដាយមាស Asean Games នៅឥណ្ឌូណេស៊ីកន្លងទៅនេះ។
លោក ខូវ វិវឌ្ឍនា ប្រធានសហព័ន្ធខាងលើបានឲ្យដឹងថា ឥលូវនេះមានការរវល់ច្រើនក្នុងបង្ហាត់បង្រៀនសិស្ស ស្រប់ពេលដែលខ្លួនកំពុងស្វែងរកយុវជនល្អៗបន្ថែមទៀតសម្រាប់ត្រៀមពេលធ្វើម្ចាស់ផ្ទះស៊ីហ្គេម ២០២៣។ មេដាយមាសរបស់ ជេសា កាលពីប៉ុន្មានខែមុននេះ ជាការផ្សព្វផ្សាយខ្លាំងមែនទែនទៅដល់កីឡាមួយនេះ ព្រោះតាំងតែពីឈ្នះភ្លាមមានគេមកសួរនាំច្រើន។
ជើងខ្លាំងខ្មែរ បារាំង រូបនេះបន្ថែមទៀតថា មានមនុស្សច្រើនមកប្រឹក្សាយោបល់អំពីរាងកាយតើអាចហ្វឹកហាត់កីឡានេះបានទេ កីឡាមួយនេះគេហ្វឹកហាត់យ៉ាងដូចម្ដេចដែរ ហើយក៏មានក្មេងៗផ្សេងទៀតដែលមានមហិច្ឆតាចង់ឈ្នះមេដាយ ចង់ខ្លាំងដូចនិមិត្តរូបរបស់គេ ជេសា ផងដែរ។ បច្ចុប្បន្ននេះសហព័ន្ធកំពុងមានអ្នកហ្វឹកហាត់កីឡាជឺជីតស៊ូប្រហែលជាង ៥០នាក់ផងដែរ។
រំលឹកដែរថា សហព័ន្ធកីឡាជឺជីតស៊ូ ទើបតែបង្កើតឡើងអំឡុងឆ្នាំ ២០១៨ ប៉ុណ្ណោះ ប៉ុន្តែក៏អាចរកមេដាយជូនកម្ពុជាបានដោយកីឡាការិនី ខាន់ ជេសា នៅក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី(Asean Games) ឯប្រទេសឥណ្ឌូណេស៊ី កាលពីអំឡុងខែសីហា ២០១៨ កន្លងទៅនេះ៕