• 2017-12-25 23:13:45
  • ប្រដាល់

ប្រដាល់​សកល​កម្ពុជា​បើក​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម អាជ្ញាកណ្ដាល ២ថ្ងៃ​ដោយ​គ្រូ​ជំនាញ​មក​ពី​ថៃ​

  • 2017-12-25 23:13:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​ប្រដាល់​សកល​កម្ពុជា​បើក​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម​ អាជ្ញា​កណ្ដាល​រយៈ​ពេល​២ថ្ងៃ​ដោយ​គ្រូ​ឧទ្ទេស​កម្រិត​ផ្កាយ​៣​ មក​ជួយ​ក្នុង​វគ្គ​នេះ​ត្រៀម​សម្រាប់​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី២​នៅ​ពេល​ខាង​មុខ។​

សកម្មភាពសិក្សាព្រឹកមិញ

លោក​ ប៊ុយ​ សុភ័ណ្ឌ​ អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់​សកល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ដោយ​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​ភាគី​ខាង​ថៃ​ផង​នោះ​ ទើប​អញ្ជើញ​គ្រូ​ឧទ្ទេស​កម្រិត​ផ្កាយ​៣​ ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​ប្រដាល់​សកល​ឲ្យ​មក​ជួយ​បណ្ដុះបណ្ដាល​វគ្គ​ចៅក្រម​ អាជ្ញាកណ្ដាល​នេះ។​

លោក​ ប៊ុយ​ សុភ័ណ្ឌ​ អគ្គលេខាធិការ
លោក​គ្រូថៃ Paiboon
លោក​ ប៊ុយ​ សុភ័ណ្ឌ​ អគ្គលេខាធិការ

ការ​សិក្សា​វគ្គ​ចៅក្រម ​អាជ្ញាកណ្ដាល​ថ្នាក់​ជាតិ​នេះ​ប្រព្រឹត្តិ​ទៅ​រយៈពេល​២ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី​២៦​ ដល់​ ២៧​ ខែ​ធ្នូ​ ២០១៧​ នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ជាតិ​កម្ពុជា​(NOCC)​ ដែល​មាន​សិក្ខាកាម​ជា​ចៅក្រម​ និង​អាជ្ញាកណ្ដាល​មក​ពី​សង្វៀន​នានា​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​៤៣នាក់៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់